បរទេស៖ កាសែតបរទេសបានចុះផ្សាយថ្មីៗនេះ ពីហេតុការណ៍ប៉ូលិសបណ្តេញ បានធ្វើការដេញចាប់ក្រុមជនល្មើសជួញដូរគ្រឿងញៀនកណ្តាលសមុទ្រ ស្ថិតនៅក្នុងសមុទ្រអេស្ប៉ាញ ហើយនៅពេលដែលប៉ូលិស សុំឲ្យក្រុមជនល្មើសឈប់ទូក ដើម្បីត្រួតពិនិត្យ តែជនល្មើសបានបន្ថែមល្បឿនដើម្បីបើកគេចចេញពីប៉ូលិសដែនសមុទ្រទៅវិញ ។

ក្រុមជនល្មើសមានគ្នា៤នាក់លើទូក ខណៈពេលដែលប៉ូលិសបានដេញតាមប្រកៀកប្រកិតគ្នានោះ ដើម្បីឲ្យជនល្មើសឈប់ទូកត្រួតពិនិត្យ តែមិនដូចអ្វីដែលបានគិតនោះឡើយ ទូករបស់ប៉ូលិសបានក្រឡាប់ ក្រោយពីក្រឡាប់នោះ ប៉ូលិសមានគ្នា៣នាក់ បានហែលទឹកកណ្តាលសមុទ្រ ដើម្បីរង់ចាំជំនួយសង្គ្រោះពី Helicoptor ចំណែកជនល្មើសបានឃើញប៉ូលិសហែលទឹក ត្រូវការជំនួយនោះ ពួកគេក៏បានបត់ទូកត្រឡប់មកជួយជីវិតប៉ូលិសវិញ ឲ្យរួចផុតពីសេចក្តីស្លាប់ ។

ទោះជាយ៉ាងណាក្រោយពីបានជួយប៉ូលិសហើយ ប៉ូលិសក៏បានសុំធ្វើការឆែកឆេរទូករបស់ជនល្មើស ហើយបានរកឃើញគ្រៀងញៀនកញ្ឆា ទំងន់៣តោន នៅលើទូករបស់ពួកគេ ក៏បានធ្វើការឃាត់ខ្លួនទាំងអស់ ទោះបីជាក្រុមចោរទាំងនោះមានចិត្តធម៌ជួយជីវិតប៉ូលិសយ៉ាងណាក៏ដោយ ៕