ខេត្តបាត់ដំបង ៖ បង្ក្រាបល្បែងស៊ីសងមាន់ជល់មួយកន្លែង នៅភូមិទួល.នៅថ្ងៃសុក្រត្រូវនិងថ្ងៃទី១៨ខែតុលាឆ្នាំ២០១៩ នៅចំណុចលើផ្លូវលំប្រឡាយខាងកើតភូមិទួលស្ថិតក្នុងភូមិទួល ឃុំរូងជ្រៃ កំលាំងជំនាញអធិការដ្ខានស្រុកថ្មគោល សហការជាមួយផ្នែកគ្រឿងញៀន កំលាំងប៉ុស្តិ៍គោកឃ្មុំ និងកំលាំងប៉ុស្តិ៍តាពូង បានចុះបង្រ្កាបក្រុមអ្នកលេងល្បែងជល់មាន់មួយវង់ធំ ក្មេងៗរត់រួចអស់ ចាប់បានចាស់ៗ៣នាក់ និងម៉ូតូចំនួន១៣គ្រឿង កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ នៅចំណុចលើផ្លូវលំប្រឡាយខាងកើតភូមិទួល ឃុំរូងជ្រៃ ស្រុកថ្មគោល។

ចាស់ៗ៣នាក់ ដែលសមត្ថកិច្ចចាប់បាននោះ ៖
១.ឈ្មោះ សន គ្រុយ ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិទំនាប ឃុំតាម៉ឺនស្រុកថ្មគោល ។
២.ឈ្មោះ ចាន់ ជឿន ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅភូមិទំនាប ឃុំតាម៉ឺន។
៣.ឈ្មោះ ភូ វ៉ើន ភេទប្រុស អាយុ៦២ឆ្នាំ រស់នៅភូមិទួលតាសុខ ឃុំបន្សាយត្រែង។


សមត្ថកិច្ចចាប់ដកហូតបានសម្ភារៈរួមមាន ៖ មាន់ជល់ចំនួន០២ក្បាល , សង្វៀនជល់មាន់០១-កំរាលក្រាល០២ , ចង្រ្កានហ្គាស០១ ,ជញ្ជីងតូច០១,ឆ្នាំងតូច០១ ,ធុងជ័រ០១ និងម៉ូតូចំនួន១៣គ្រឿង ។

ចាស់ៗ៣នាក់ ដែលសមត្ថកិច្ចចាប់បាននោះ លោកផង សុភាព អធិការស្រុក គ្រាន់តែធ្វើការអប់រណែំនាំ និងឲ្យធ្វើកិច្ចសន្យាឈប់ល្បែងស៊ីសងគ្រប់បែបយ៉ាងទៀត បើនៅតែប្រព្រឹត្ត នៅថ្ងៃក្រោយ លោកនឹងចាត់ការតាមនីតិវិធីច្បាប់ ៕