ខេត្តបាត់ដំបង ៖ សាកសពបុរសម្នាក់ ដែលសមត្ថកិច្ចសន្និដ្ឋានថា ជាជនជាតិចិន ត្រូវត្រូវឃាតករសម្លាប់ដៃជាប់ខ្នោះ ហើយបានដុតសាកសពកម្ទេចចោល ដើម្បីបំបាត់ភ័ស្តុតាង ត្រូវគេប្រទះឃើញកាលពីរសៀលថ្ងៃទី១៨តុលា ឆ្នំា២០១៩ នៅក្បាលស្ពានដងទង់ ស្ថិតនៅក្នុងភូមិផ្លូវមាស ឃុំផ្លូវមាស ស្រុករតនមណ្ឌល ។


សាកសពជនរងគ្រោះដេកស្លាប់ផ្កាប់មុខ ត្រូវគេដាក់ខ្នោះជាប់ដៃមកក្រោយ យកថង់ប្លាស្ទិកច្រកក្បាល ហើយត្រូវក្រុមឃាតករយកភ្លើងដុតឆេះរោលខ្លោចរាងកាយ ស្ទើរមើលមិនយល់។


លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងខេត្ត បានឲ្យដឹងថា សាកសពជាប់ខ្នោះដៃ ដែលត្រូវឃាតករព្រួតគ្នាសម្លាប់យ៉ាងឃោរឃៅ ហើយដឹកទៅទម្លាក់ចោលនៅក្បាលស្ពានដងទង់ កាលពីថ្ងៃទី១៧តុលា ត្រូវបានបញ្ជូនទៅកាន់នាយកដ្ឋានបច្ចេកទេស នៅរាជធានីភ្នំពេញ ហើយមូលហេតុដែលត្រូវបញ្ជូនសាកសពនោះទៅកាន់នាយកដ្ឋានបច្ចេកទេសនៅរាជធានីភ្នំពេញ ព្រោះមានការស្នើសុំពីស្ថានទូតចិន ដែលសង្ស័យថា ជនរងគ្រោះអាចជាជនជាតិចិន ។


សាកសព ត្រូវបានក្លាស្សេតម្កល់ទុកនៅក្នុងវត្តស្ទឹងមានជ័យ ក្នុងរាជធានីភ្នំពេញ តាមការស្នើសុំរបស់មន្រ្តីស្ថានទូតចិន ហើយនាយកដ្ឋានបច្ចេកទេសនឹងចុះទៅធ្វើកោសល្យវិច័យបន្ថែមទៀត៕