ខេត្តស្វាយរៀង៖ បុរសជើងខ្លាំងម្នាក់ផឹកស្រាស្រវឹង ខឹងបាត់ទូរស័ព្ទ មិនដឹងជ្រុះទៅកន្លែងណា ស្រាប់តែផ្ទុះហិង្សាវាយស្រ្តីម្នាក់មួយដៃចំកណ្ដាលមុខ បណ្ដាលឲ្យរងរបួស ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ នៅចំណុចភូមិរោងដំរី ឃុំស្វាយចេក ស្រុករំដួល។

សមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា ជនសង្ស័យ ឈ្មោះឯម ភាស់ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំខាងលើស្វាយចេក ។
ចំណែកស្ត្រីរងគ្រោះឈ្មោះ សូ វ៉េត អាយុ២៩ឆ្នាំ រស់នៅភូមិ ឃុំជាមួយគ្នា ដោយត្រូវជនសង្ស័យវាយមួយដៃចំកណ្ដាលមុខ បណ្ដាលឲ្យរងរបួស ។

មុនពេលកើតហេតុ គេឃើញជនសង្ស័យផឹកស្រាស្រវឹង ហើយក៏បានត្រឡប់មកផ្ទះវិញ ដោយមានអាការៈមួរម៉ៅ ខឹងបាត់ទូរសព្ទ័ មិនដឹងជ្រុះទៅកន្លែងណា ក៏រករឿងស្ត្រីរងគ្រោះ រស់នៅភូមិជាមួយគ្នា ឈានដល់ប្រើហិង្សាវាយស្ត្រីរងគ្រោះមួយដៃចំកណ្ដាលមុខបណ្ដាលឲ្យរងរបួស ។
ក្រោយពេលកើតហេតុ ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅអធិការនគរបាលស្រុករំដួល ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕