ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់ ក្រោយពីទិញសំបុត្រអង្គុយរួច បានអង្គុយរង់ចាំរថយន្តក្រុងដំណើរទៅខេត្តសៀមរាប បានបន្ដិច ស្រាប់តែខ្យល់គរធ្លាក់ពីកៅអីស្លាប់ភ្លាមៗ បង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង៤៥នាទី ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវព្រះមុនីរ៉េត ចំណុចមុខចេឡាផ្សារដើមគរ ក្នុងសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង ។


ជនរងគ្រោះឈ្មោះ ម៉ៅ រុន អាយុ៥៨ឆ្នាំ ។
បើតាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសខាងលើ ពីរនាក់ប្រពន្ធបានមកទិសសំបុត្រនៅក្នុងក្រុមហ៊ុនភ្នំពេញពេញចិត្ត ដឹកអ្នកដំណើរ ជិះទៅតាមខេត្តទៅសៀមរាប។

ក្រោយពីទិញសំបុត្ររួច ប្ដីប្រពន្ធខាងលើបានអង្គុយលើកៅអីដើម្បីរង់ចាំដល់ម៉ោងរថយន្តចេញដំណើរ។ ពេលអង្គុយសុខៗបានបន្តិច ស្រាប់តែជនរងគ្រោះបានធ្លាក់ពីលើកៅអីដួលផ្កាប់មុខភ្លាមៗ ពេលនោត្រូវបានប្រពន្ធ និងប្រជាពរដ្ឋដែលនៅទីតំាងកន្លែងកើតហេតុ បានជួយធ្វើចលនាដើម្បីឲ្យដឹងខ្លួនឡើងវិញ តែអកុសលបុរសខាងលើបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។


សមត្ថកិច្ចប៉ុស្តិ៍ទួលស្វាយព្រៃទី២ បានឲ្យដឹងថា ក្រោយពេលកើតហេតុ សពជនរងគ្រោះត្រូវក្រុមគ្រួសារដឹកទៅពេទ្យបាត់ហើយ ហើយក៏មិនដឹងថា ទៅពេទ្យណាដែរ ដោយមិនទុកឲ្យសមត្ថកិច្ចពិនិត្យ និងធ្វើកោសល្យវិច័យទេ ៕