ខេត្តព្រៃវែង៖ កុមារីម្នាក់ ខណៈដែលទៅដើររកក្តាមជាមួយបងប្អូនជីដូនមួយ បានលង់ទឹកលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម នៅចំណុចតាមផ្លូវទំនប់ ខាងលិច ភូមិតាណាល ឃុំជ្រៃឃ្មុំ ស្រុកស៊ីធរកណ្ដាល បង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ ។

មន្ត្រីនគរបាល បានឲ្យដឹងថា ក្មេងស្រីរងគ្រោះមានឈ្មោះ ភាព ស្រីម៉ី អាយុ១២ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ។ មុនពេលកើតហេតុ ក្មេងស្រីរងគ្រោះ បានចេញទៅរកក្ដាមជាមួយឈ្មោះ ពាជ លីតា ភេទស្រី អាយុ៦ឆ្នាំ ត្រូវជាប្អូនជីដូនមួយ។ ពេលដល់កន្លែងកើតហេតុ កុមារីរងគ្រោះបានរអិលជើងធ្លាក់ទៅកន្លែងមានទឹកជ្រៅ គ្មានអ្នកជួយសង្គ្រោះទាន់ពេលវេលា បណ្ដាលឲ្យលង់ស្លាប់តែម្ដង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យសព ក្មេងរងគ្រោះ និងផ្អែកតាមការពិនិត្យរបស់សមត្ថកិច្ចពិនិត្យ ឃើលថា ក្មេងស្រីរងគ្រោះពិតជាស្លាប់ដោយលង់ទឹក ដោយខ្លួនឯងពិតមែន មិនមានជាប់ពាក់ព័ន្ធនឹងករណីអ្វីឡើយ ហើយបានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណីទាំងក្តីសោកសៅជាពន់ពេក៕