ខេត្តកណ្ដាល ៖ ដើម្បី​ទប់ស្កាត់​រាល់​បទល្មើស​ជលផល​គ្រប់​ប្រភេទ​ដែល​ច្បាប់​ហាមឃាត់ សមត្ថកិច្ច​សង្កាត់​ជលផល​លើក​ដែក បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​នេសាទ​នា​រដូវ​ត្រី​ពង​កូន រឹបអូស​ឧបករណ៍​ខុសច្បាប់ យក​មក​ដុត​កម្ទេច​ចោល ។

ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១៧ តុលា ២០១៩ ត្រង់​ចំណុច​កន្ទុយ​ព្រែក​ថ្មី ព្រែក​សាមគ្គី ព្រែក​បន្ទាយ ស្ថិត​ក្នុង​ឃុំ​ខ្ពប​អា​ទាវ ស្រុក​លើក​ដែក ខេត្តកណ្តាល ។

ជា​លទ្ធផល កម្លាំង បាន​ចុះ​កាប់​បំផ្លាញ​ឧបករណ៍​នេសាទ​ខុសច្បាប់​មួយ​ចំនួន និង​ដុត​កម្ទេច​ចោល​នៅ​កន្លែង​ទីទួល​ក្នុងភូមិ​-​ឃុំ​ខាងលើ ឧបករណ៍​ខុសច្បាប់​រួម​មាន​លូ​ស្បៃ​មុង​២៦​លូ របាំង​ស្បៃ​មុង​១៣០០​ម៉ែត្រ បង្គោល​៨០០​ដើម និង​លែង​កូន​ត្រី​៤០​គីឡូក្រាម ចូល​ទៅ​ក្នុង​ទន្លេ​វិញ ៕