ប្រទេសថៃ ៖ រថយន្តដឹកពលករខ្មែរដែលទៅធ្វើការនៅប្រទេស បានជួបគ្រោះថ្នាក់បុកជាមួយរថយន្តដឹកប្រេងឥន្ធនៈ១គ្រឿង យ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្តក្រឡាប់ផ្ងារជើង ហើយពលករខ្មែរមិនតិចនាក់ទេ បានទទួលរងរបួសធ្ងន់ស្រាលដេកឲ្យរដូករណែលនៅកន្លែងកើតហេតុ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងតាំងពី រសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១៣ និង៤០នាទី នៅខេត្តប៉ាត់តានី មកព្រំដែនកម្ពុជា-ថៃ ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នោះ គេមិនដឹងថា មានពលករខ្មែរបានរបួសប៉ុន្មាននាក់ឲ្យពិតប្រាកដឡើយ។ តែយ៉ាងណា តម្រួតថៃ បានឃាត់ខ្លួនពលករខ្មែរ៧នាក់ យកទៅសាកសួរ ៕