ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩នេះ បានបង្កឲ្យមានមនុស្សស្លាប់២នាក់ (ស្រី១នាក់) និងបានបង្កឲ្យមានអ្នករងរបួសធ្ងន់-ស្រាល ១២នាក់(ស្រី៦នាក់) ។


យោងតាម ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសថ្ងៃនេះ បានបញ្ជាក់ថា គ្រោះថ្នាក់នៅថ្ងៃ បានបង្កឲ្យមានមនុស្សស្លាប់ និងរបួសចំនួន១៤នាក់ គឺកើតឡើង ដោយសារហេតុការណ៍ប៉ះទង្គិចចំនួន ៨លើក ។
សូមបញ្ជាក់ថា ក្នុងរយៈពេល១៨ថ្ងៃនៃខែតុលា នេះ គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់មនុស្សសរុប៧៥នាក់ បង្ករបួសធ្ងន់-ស្រាល ចំនួន ៣០៤នាក់ ក្នុងហេតុការណ៍កើតឡើង ១៦៣លើក ៕