ចំពោះបងប្អូនប្រជាកសិករប្រកបមុខរបរដាំចេកលក់ ភាគច្រើនពួកគេតែងតែបេះចេកណាដែលស្រគាល ឬក៏ជិតទុំយកមកបន្ទុំធ្វើដូចនេះដើម្បីឲ្យឆាប់បានយកទៅលក់។​ ប៉ុន្តែក្នុងការបន្ទុំចេកនីមួយៗតែងតែមានវិធីសាស្រ្ដផ្សេងៗខុសពីគ្នា វាអាចទុំដូចគ្នាគ្រាន់តែវិធីខ្លះងាយទុំ នឹងវិធីខ្លះទៀតមិនងាយទុំតែប៉ុណ្ណោះ។ ដូចនេះយើង នឹងបង្ហាញពីរបៀបបន្ទុំចេកដោយប្រើផ្សែងធូប ដែលវិធីនេះគឺជាវិធីងាយ នឹងឲ្យចេកទុំលឿន សាច់ល្អទៀតផង។

+ សំភារៈ​ត្រូវមាន​
– ស្លឹកចេក​
– កូន​ពាង​
– ធូប​
– ថង់​ប្លា​ស្ទិ​ក ឬ​បាវ​
– កៅស៊ូ​សំរាប់​រិត​

+ វិធី​ធ្វើ​
– ដំបូង​យក​ស្លឹកចេក​មក​ក្រាល​នៅ​បាត​ពាង​

– បន្ទាប់មក​យក​ចេក​មក​ដាក់​ក្នុង​ពាង រួច​អុច​ធូប​មកចាក់​ដោត​លើ​ទង​ចេក​

– ចុងក្រោយ​យក​ថង់ ឬ​បាវ​មក​គ្រប​មាត់​ពាង​រួច​យក​កៅស៊ូ​រិត​ឲ្យ​បាន​តឹង​ល្អ​

– ទុក​រយៈពេល ២-៣​ថ្ងៃ​ជាការ​ស្រេច ៕