រាជធានីភ្នំពេញ៖ ម៉ូតូកង់បីpass appមួយគ្រឿង ដឹកក្រណាត់ បោះពួយល្បឿនលឿន ជាមួយរថយន្តធុនធំកំពុងឆ្លងផ្លូវ ព្យាយាមគេចផុត តែជ្រុលចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ បណ្តាលឲ្យក្រឡាប់ ធ្វើឲ្យអ្នកបើកបររងរបួសបែកប្រអប់ជើងស្តាំធ្ងន់ ខណៈថ្មក្បាលនាគវៀចខុសទម្រង់ដើម។
ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ នៅលើផ្លូវសហព័ន្ធរុស្សី ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។


មុនពេលកើតហេតុ ម៉ូតូកង់បីខាងលើ ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 1U-4920 ដឹកក្រណាត់ បើកបរដោយបុរសម្នាក់ បើកល្បឿនលឿន ក្នុងទិសដៅពីលិចទៅកើត។ លុះដល់ចំណុចកើតហេតុ វ៉ាក់អើជាមួយរថយន្តធុនធំមួយគ្រឿងបើកស្របទិស ឆ្លងផ្លូវ ម៉ូតូកង់បីpass app ព្យាយាមគេចឆ្វេង ផុតពីកន្ទុយរថយន្ត ក៏ជ្រុលទៅបុកក្បាលនាគចែកទ្រូងផ្លូវ បណ្ដាលឲ្យក្រឡាប់ផ្ងារជើង អ្នកបើកបរ បែកប្រអប់ជើងស្តាំ ។


ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានសាច់ញាតិ មកដឹកយកទៅពេទ្យដោយខ្លួនឯង ។ ចំណែកម៉ូតូកង់បីរងខូចខាត រួញមួយកំណាត់មុខ សមត្ថកិច្ចនគរបាលចុះទៅពិនិត្យ រួចយកម៉ូតូកង់បីទៅរក្សាទុកនៅប៉ុស្តិ៍ ជាបណ្តោះអាសន្ន ៕