ភ្នំពេញ៖ក្រុមហ៊ុនណាហ្គាវើលដ៍ត្រូវការជ្រើសរើសបុគ្គលិកជាច្រើនពាន់នាក់ ដើម្បីឱ្យចាប់យកឱកាសកសាងអាជីពជោគជ័យជាមួយណាហ្គាវើលដ៍តាមរយៈបម្រើការងារពេញម៉ោង និងក្រៅម៉ោងរាប់ពាន់មុខតំណែង កំពុងរង់ចាំអ្នកនៅក្នុងផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ផ្នែកហ្គេម និងសណ្ឋាគារស្របពេលនឹងការរីកលូតលាស់ដ៏លឿនរបស់ក្រុមហ៊ុន។

ដាក់ពាក្យដើម្បីក្លាយជាបុគ្គលិកកម្មសិក្សាដែលជាគំនិតផ្តួចផ្តើមថ្មីរបស់ផ្នែកការងារទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ ឬហៅថា “ណាហ្គាវើលដ៍បេះដូងសប្បុរស”ដែលលើកស្ទួយយុវជន-យុវនារីកម្ពុជាវ័យក្មេងអាចអភិវឌ្ឍជំនាញ និងទទួលបានបទពិសោធន៍ការងារដ៏មានតម្លៃនៅក្នុងមុខតំណែងជា​ច្រើននៅមណ្ឌល​កម្សាន្តចម្រុះ​ឈ្នះពាន​រង្វាន់លំដាប់ពិភពលោកណាហ្គាវើលដ៍!

សូមដើរចូលសម្ភាសន៍ដោយសេរី រៀងរាល់ថ្ងៃ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាល Naga Academy (អគារលេខ ១៤ ផ្លូវ ២៥២) ពីម៉ោង ១១ ព្រឹក ដល់ ៩ យប់ ពីរៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ឬពីម៉ោង ៩ ព្រឹកដល់ ៥ ល្ងាច នៅរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ ឬចូលរួមក្នុងពិព័រណ៍ការងារណាហ្គាវើលដ៍ដ៏ធំ នៅថ្ងៃទី ២២ និងទី ២៣ ខែតុលានេះ ពីម៉ោង ៩ ព្រឹកដល់ ៥ ល្ងាច នៅសាលពិធី Grand Ballroom ក្នុងណាហ្គាវើលដ៍ទី១ ជាន់ទី២ ដែលផ្តល់ឱកាសឲ្យអ្នកដែលកំពុងស្វែងរកការងារ​ទាំងអស់អាចជួបផ្ទាល់​ជាមួយក្រុម​ការងារគ្រប់ផ្នែករបស់ណាហ្គាវើលដ៍ និងដាក់ពាក្យដើម្បីទទួលបានការងារភ្លាមៗ។

កញ្ចប់អត្ថប្រយោជន៍ខ្លះៗសម្រាប់បុគ្គលិកកម្មសិក្សា រួមមានប្រាក់ឧបត្ថម្ភប្រចាំខែរហូតដល់ ៣០០ ដុល្លារ ការញ៉ាំម្ហូបអាហារ និងភេសជ្ជៈឥតកំណត់ និងកន្លែងស្នាក់​នៅទៅ​តាមស្នើ​សុំ ។ល។ មិនតែប៉ុណ្ណោះ ណាហ្គាវើលដ៍ក៏នឹងផ្តល់ជំនាញ និងចំណេះដឹង ព្រមទាំងការបណ្តុះបណ្តាលផ្សេងទៀត ដូចជាភាសាអង់គ្លេស និងភាសាចិនផងដែរ។ ជាពិសេស បុគ្គលិ​កកម្មសិក្សានឹងទទួលបាននូវប្រាក់រង្វាន់បន្ថែមជាច្រើនទៀតជារៀងរាល់ខែ និងប្រាក់ឧបត្ថម្ភអាហារូបករណ៍ដើម្បីឲ្យពួកគាត់បន្តការសិក្សាថែមទៀតផង។

ក្រៅពីធ្វើការ ៨ ម៉ោងក្នុងមួយថ្ងៃ សម្រាកមួយថ្ងៃក្នុងមួយសប្តាហ៍ ឈប់សម្រាក ១៨ ថ្ងៃក្នុងមួយឆ្នាំ បុគ្គលិកកម្មសិក្សាក៏នឹងទទួលបាន ២០០ ដុល្លារបន្ថែមសម្រាប់​ការមិន​មានច្បាប់ឈឺពេញមួយឆ្នាំ។ ទឹកប្រាក់បន្ថែម រួមមាន ១៣០% សម្រាប់បុគ្គលិកកម្មសិក្សាវេនយប់ ១៥០% សម្រាប់បុគ្គលិកកម្មសិក្សាបន្ថែមម៉ោង និង ៣០០% សម្រាប់បុគ្គលិក​កម្មសិក្សានៅថ្ងៃឈប់សម្រាកបុណ្យជាតិ។ ដើម្បីទទួលបានការសម្ភាសន៍ភ្លាម និងទទួលបានការងារភ្លាមៗ សូមកុំភ្លេចយកប្រវត្តិរូបសង្ខេប អត្តសញ្ញាណបណ្ណ សៀវភៅគ្រួសារ សំបុត្រកំណើត និងវិញ្ញាបនបត្រសិក្សាពាក់ព័ន្ធមកកាន់កម្មវិធីដើរចូលសម្ភាស៍ដោយសេរីរៀងរាល់ថ្ងៃ និងពិព័រណ៍ការងារណាហ្គាវើលដ៍។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ទំព័រហ្វេសប៊ុកការងារណាហ្គាវើលដ៍ NagaWorld – Careers / Naga Academy ផ្ញើអ៊ីម៉ែលមកកាន់ careers@nagaworld.com ឬទូរសព្ទមកកាន់ ០១៥ ៧៦០ ៨៦០, ០១៥ ៩៩៥ ៥៩២ ០១៥ ៧៨៩ ៨៨៩ ឬ ០១៦ ៣១១ ១៤៤។ ដាក់ពាក្យធ្វើការនៅណាហ្គាវើលដ៍ក្នុងថ្ងៃនេះ និងទទួលអនាគតភ្លឺស្វាងជាមួយយើង៕