គោ​ គឺជាសត្វចិញ្ចឹមក្នុងស្រុកដែលងាយ ​នឹងឆ្លងជម្ងឺពីបណ្ដាសត្វនាៗ ឬក៏មានជម្ងឺដោយឯកឯង ដើម្បីបញ្ចៀសពីជម្ងឺ ឬក៏ព្យាបាលជម្ងឺទាំងអស់នេះ កសិករបានជ្រើសរើសការចាក់ថ្នាំ ដើម្បីព្យាបាលជាជំហានដំបូងបំផុត ប៉ុន្តែការចាក់ថ្នាំនេមានពេលខ្លះវាមិនអាចជាទាំងស្រុងនោះទេ។ ក្នុងថ្ងៃនេះដែរយើង នឹងណែនាំកសិករទាំងអស់ពីវិធីធ្វើថ្នាំធម្មជាតិដើម្បីព្យាបាលគោឈឺពោះ ទល់លាមក ដូចខាងក្រោម៖

រោគសញ្ញា​គោ​ហើមពោះ និង​ទល់លាមក​៖
-​ច្រមុះ​ឡើង​ស្ងួត មិន​ស៊ី​ចំណី ហើមពោះ​ចេះតែ​ហើម​ធំ​ទៅ ៗ​។​

+ វត្ថុធាតុដើម និង​សម្ភារ​៖
– សាច់ជូរស​ប៉ុន​មេដៃ (​សាច់ជូរ​សំរាប់​កូរទឹក​ថ្លា​)

– ស្លឹក​ម្រះព្រៅ មួយ​កណ្តាប់ដៃ​

– ទឹក ១​លីត្រ​
– ស្បៃ​ច្រោះ​
– ត្បាល់បុក​ថ្នាំ​។​

+ ​វិធី​ធ្វើ ៖
– បុក​ស្លឹក​ម្រេះ​ព្រៅ​ឱ្យ​ម៉ដ្ឋ រួច​ចាក់ទឹក​ប្រហែល​១​លីត្រ​ចូល​ច្របាច់​ជាមួយ​ស្លឹក​ម្រេះ​ព្រៅ​ឱ្យ​សព្វ​
– យក​សាច់ជូរ​មក​ដាក់​ត្រាំ​ក្នុង​ទឹក​ម្រេះ​ព្រៅ​នោះ​ឱ្យ​រលាយ​។​
– យក​ស្បៃ​ច្រោះ​ឱ្យ​ស្អាត ហើយ​ចាក់​ចូលទៅក្នុង​ដប​។​

+ ​វិធី​ប្រើប្រាស់​៖

– ច្រក​ទឹក​ថ្នាំ​ឱ្យ​គោ​ផឹក​ភ្លាមៗ ដោយ​ច្រក​ម្តង​ឱ្យអស់​
– មិនអាច​រក្សាទុក​ទឹក​ថ្នាំ​នេះ​ឱ្យ​លើសពី ២​ម៉ោង​ឡើយ ព្រោះ​អាចធ្វើអោយ​ថ្នាំ​ខូចគុណភាព​


– ក្នុង​មួយថ្ងៃ​ច្រក​ទឹក​ថ្នាំ នេះ​តែម្តង​ប៉ុណ្ណោះ​
– ២-៣​ថ្ងៃក្រោយ​ច្រកថ្នាំ​គោ​រួច គោ​នឹង​បានជា​សះស្បើយ ៕