ការថែបំប៉នកូនត្រី ឲ្យឆាប់ធំធាត់គឺជាដំណាក់កាលដំបូងបំផុតក្នុងការយកវាទៅចិញ្ចឹមបន្តបន្ទាប់ទៀត។ ដើម្បីចិញ្ចឹមកូនត្រីឲ្យបានល្អ គឺសំខាន់បំផុតអាស្រ័យទៅលើការជ្រើសរើសពូជត្រី ស្រះចិញ្ចឹម ការការពារថែទាំ និងចំណីអាហាររបស់វា។ ​ការថែបំប៉ន​កូន​ត្រី​ក្នុង​ស្រះ ត្រូវ​បំប៉ន​ជា​ពីរ​ដំណាក់កាល​ផ្សេងៗ​គ្នា​គឺ​៖


/. ដំណាក់កាល​ថែបំប៉ន​កូន​ត្រី​ពូជ​

​សម្រាប់​កសិករ​មាន​ដើមទុន​តិច គួរ​ជ្រើសរើស​ប្រភេទ​ត្រី​ទាំងឡាយណា ដែល​ស៊ី​ចំណី​ធម្មជាតិ​មាន ស្រាប់​នៅក្នុង​ស្រះ​ជា​អាហារ​សំខាន់ និង​ចំណី​បន្ថែម​អាច​រកបាន ឬ​មាន​ស្រាប់​នៅតាម​មូលដ្ឋាន ភូមិ ឃុំ របស់ខ្លួន​ដូចជា កន្ទក់ ចុងអង្ករ ជន្លេន ក​ន្តៀ​រ ចក​បាយ​ទា កាកសំណល់​បន្លែ ឬ​ផ្ទះបាយ​ជាដើម ។ ល​។ ប្រភេទ​ត្រី​ទាំងនោះ​រួមមាន​ដូចជា​៖ ត្រី​ឆ្អិន ត្រី​កន្ធរ ត្រី​ឡា​ព្យា ត្រី​កាប​សាមញ្ញ ត្រី​កា​បស និង​ត្រី​កាប​ឥណ្ឌា (​ដូច​រូបភាព​ខាងក្រោម​) ។​

/. ការថែបំប៉ន​កូន​ត្រី​ម្សៅ និង​កូន​ត្រី​ពូជ​
– កូន​ត្រី​ម្សៅ គឺជា​កូន​ត្រី​មាន​ទំហំ​តូចៗ​ដែល​ទើបនឹង​ញាស់ និង​ចាប់ផ្ដើម​ចេះ​ស៊ី​ចំណី ។ ចំណែក​កូន ត្រី​ពូជ​មាន​ទំហំ​ធំ​ជាង​កូន​ត្រី​ម្សៅ ។ ការថែបំប៉ន​កូន​ត្រី​ម្សៅ​ក្នុង​ស្រះ​ទាមទារ​ត្រូវ​យកចិត្តទុកដាក់ បំផុត ដើម្បី​ឲ្យ​កូន​ត្រី​មាន​បរិមាណ​រស់​ច្រើន និង​ធំធាត់​ឆាប់រហ័ស ។​


– ក្រោយពី​ថែបំប៉ន​កូន​ត្រី​ម្សៅ​ក្នុង​រយៈពេល​ពី ២-៣ សប្ដាហ៍​នោះ​កូន​ត្រី​មាន​ទំហំ​កាន់តែ​ធំ ធ្វើ​ឲ្យ​ទីធ្លា រស់នៅ​កាន់តែ​ចង្អៀត​ដែលមាន​ផលប៉ះពាល់​មិនល្អ​ដល់​ការលូតលាស់​របស់​កូន​ត្រី ដូច្នេះ​ចាំបាច់​យើង ត្រូវ​ចាប់​រំលែក​កូន​ត្រី​មក​ដាក់​បំប៉ន​ក្នុង​ស្រះ​មួយ​ផ្សេងទៀត ដើម្បី​ឲ្យ​កូន​ត្រី​លូតលាស់​បាន​ឆាប់រហ័ស ។ បច្ចេកទេស​ថែបំប៉ន​កូន​ត្រី​ម្សៅ និង​កូន​ត្រី​ពូជ មានដូចជា​ខាងក្រោម​នេះ​៖

ក​. ស្រះ និង​ការរៀបចំ​ស្រះ​បំប៉ន​កូន​ត្រី​ម្សៅ​
– ស្រះ​ថែបំប៉ន​កូន​ត្រី​ម្សៅ គួរ​មាន​ទំហំ​តូច​ល្មម ដើម្បី​ងាយស្រួល​ក្នុងការ​ថែបំប៉ន ដូចជា​ទំហំ​ពី ៥០​ទៅ ១៥០ ម៉ែត្រ​ការេ ឬ​មាន បណ្ដោយ​ពី ១០​ម៉ែត្រ​ទៅ ២០​ម៉ែត្រ ទទឹង​មាន​ពី ៥ ទៅ ១០ ម៉ែត្រ និង​មាន​ជម្រៅ ០.៥ ម៉ែត្រ (​ដូច​រូបភាព​ខាងក្រោម​) ។​


– ដើម្បី​ថែបំប៉ន​កូន​ត្រី​ម្សៅ​មាន​បរិមាណ​រស់​ច្រើន ស្រះ​ថែបំប៉ន​កូន​ត្រី​ម្សៅ ចាំបាច់​ត្រូវ​រៀបចំ​ឲ្យ​បាន ស្អាត​ល្អ គឺ​គ្មាន​ត្រី​កាច កង្កែប កូន​ក្អាត់ ពស់ អន្ទង់ សត្វ​ដងរែក ទោម ក្ដាមទូក ។ ល​។ ដែល​ស៊ី បំផ្លាញ​កូន​ត្រី​ម្សៅ​ជា​អាហារ ។ ដូចនេះ​ស្រះ​ត្រូវ​បូមទឹក​ពង្រឹង​ឲ្យ​អស់ ដើម្បី​ចាប់​ត្រី​កាច កង្កែប កូន​ក្អាត់ ពស់ អន្ទង់​។​ល​។ ទាំងអស់នេះ កុំ​ឲ្យ​មាន​សល់​ស្រះ រួច ស្ដារ​ភក់​បាត​ស្រះ​ទុក​ឲ្យ​មាន​ជម្រៅ តែ​ពី ១០ ទៅ ២០ សង់ទីម៉ែត្រ ។​
– រួច​បាច​កំបោរ​ពី ៣ ទៅ គ​.​ក្រ ១០០ ម៉ែត្រការ៉េ សម្រាប់​ស្រះ​ចាស់ ឬ​ពី ១០​ទៅ ១៥ គ​.​ក្រ ក្នុង ១០០ ម៉ែត្រការ៉េ​សម្រាប់ ស្រះ​ថ្មី និង​ទុក​ស្រះ​ហាលថ្ងៃ​ចំនួន ២ ទៅ ៣​ថ្ងៃ ។​

– បន្ទាប់មក​បង្ហូរទឹក​ចូល​ស្រះ​ដោយ​ប្រើ​តម្រង​ច្រោះ ដើម្បី​ការពារ​កុំ​ឲ្យ​មាន​ត្រី​កាច ឬ​សត្វល្អិត​ចូល ស្រះ និង​ត្រូវមាន​ទ្រនាប់​ទ្រ​ទឹក បាញ់​ចូលក្នុង​ស្រះ ដើម្បី​កុំ​ឲ្យ​ទឹកស្រះ​ល្អក់ ។
– ក្រោយពី​ស្រះ​បង្ហូរទឹក​ចូល និង​សាប​ជាតិ​កំបោរ​អស់ហើយ ត្រូវ​លែង​កូន​ត្រី​ម្សៅ​ចូលក្នុង​ស្រះ​ភ្លាម ដើម្បី​កុំ​ឲ្យ​មាន​សត្វល្អិត​កើត​ក្នុង ស្រះ មុនពេល​ដាក់​កូន​ត្រី​ម្សៅ​បំប៉ន ។​


– ដូចនេះ ពេល​រៀបចំ​ស្រះ​ថែបំប៉ន​កូន​ត្រី​ម្សៅ មិនត្រូវ​ប្រើ​ជី​ដាក់​ក្នុង​ស្រះ​ទេ ព្រោះ​វា​នឹង​កើត​សត្វល្អិត ច្រើន​ស៊ី​បំផ្លាញ​កូន​ត្រី​ម្សៅ ។ ប៉ុន្តែ​ក្រោយពេល​បំប៉ន​កូន​ត្រី​ម្សៅ​មាន​ទំហំ​ធំ ស្រះ​ចាំបាច់​ត្រូវ​ប្រើ​ជី ដើម្បី​បង្កើន​បរិមាណ​ចំណី​ធម្មជាតិ ដែលជា​ចំណី​សំខាន់​សម្រាប់​កូន​ត្រី (​មាន​បញ្ជាក់​ពី​របៀប​ប្រើ​ជី ក្រោយពេល​ដាក់​កូន​ត្រី​ចិញ្ចឹម​បំប៉ន​នៅ​មេរៀន​ខាងក្រោយ​) ។​

​៣/. ស្រះ និង​ការរៀបចំ​ស្រះ​បំប៉ន​កូន​ត្រី​ពូជ​
– ស្រះ​ថែបំប៉ន​កូន​ត្រី​ពូជ អាចមាន​ទំហំ​ប៉ុន​ទំហំ​ស្រះ​ថែបំប៉ន​កូន​ត្រី​ម្សៅ ឬ​មាន​ទំហំ​ធំ​ជាង​នេះ​ក៏បាន ប៉ុន្តែ​កុំ​ឲ្យ​មាន​ទំហំ​ធំ​ពេក ព្រោះ​ពិបាក​គ្រប់គ្រង ។ ជាទូទៅ​សម្រាប់​កសិករ ទំហំ​ស្រះ​បំប៉ន​កូន​ត្រី​ពូជ អាចមាន​ពី ១៥០ ទៅ ២០០ ម៉ែត្រការ៉េ ឬ​មាន​បណ្ដោយ​ពី ១៥ ម៉ែត្រ ទៅ ២០ ម៉ែត្រ និង​ទទឹង ១០ ម៉ែត្រ និង​មាន​ជម្រៅ​ពី ០.៥ ម៉ែត្រ ទៅ ១ ម៉ែត្រ ។​

– ក្រោយពី​កូន​ត្រី​ម្សៅ​មាន​ទំហំ​ធំ ត្រូវ​ចាប់​វា​ផ្ទេរ​ទៅ​បំប៉ន​ក្នុង​ស្រះ​មួយ​ផ្សេងទៀត ដែល​ត្រូវ​រៀបចំ តាម​វិធី​ដូច​បាន​រៀបរាប់​ខាងលើ តែ​ស្រះ​នេះ​ត្រូវ​ប្រើ​ជី ដើម្បី​បង្កើន​សត្វល្អិត​ប្លង់តុង​ដែលជា​ចំណី សំខាន់​របស់​កូន​ត្រី​ពូជ ។​
– ដូចនេះ ស្រះ​ថែបំប៉ន​កូន​ត្រី​ពូជ ត្រូវ​ប្រើ​ជី​ដាក់​ក្នុង​ស្រះ ។ ប្រភេទ​ជី​ដែល​ប្រើ​សម្រាប់​កសិករ គឺ ជីធម្មជាតិ ដូចជា លាមក​គោ ក្របី លាមក​មាន់ ទា ជ្រូក ជាដើម​ដោយ​ដាក់​វា​ត្រាំ​ក្នុង​រណ្ដៅ​ជីរ​យៈ ពេល ១ សប្ដាហ៍​ទើប​បង្ហូរទឹក​ជី​នោះ​ចូលទៅក្នុង​ស្រះ (​ដូច​រូប​ខាងក្រោម​)​។​
– គួរ​កុំ​ប្រើ​ជីគីមី ដែល​នាំ​ឲ្យ​ខាតបង់​ថវិកា ព្រោះ​ប្រើតែ​ជីធម្មជាតិ​ក៏​ធ្វើ​ឲ្យ​ទឹកស្រះ​មាន​ពណ៌​បៃតង និង​សម្បូរ​ចំណី​ធម្មជាតិ​បានដែរ​
– ក្រោយពេល​ដាក់​ជី​ហើយ​រយៈពេល​ប្រមាណ​ពី ២​ទៅ ៣​ថ្ងៃ បើ​សង្កេតឃើញ​ទឹកស្រះ​មាន​ពណ៌​បៃតង​ទើប​លែង​កូន​ត្រី​ពូជ​ចូលក្នុង​ស្រះ​បាន ។ ម្យ៉ាងទៀត ដើម្បី​ថែបំប៉ន​កូន​ត្រី​ម្សៅ និង​កូន​ត្រី​ពូជ​មាន​បរិមាណ​រស់​ច្រើន គួរ​ព័ទ្ធ​សំណាញ់​ជុំវិញ​ស្រះ ដើម្បី​ការពារ​កុំ​ឲ្យ​ត្រី​កាច ឬ​កង្កែប កូន​ក្អាត់ ពស់ ឬ​កណ្ដុរ ចូលក្នុង​ស្រះ​ស៊ី​កូន​ត្រី ៕