ខេត្តកំពង់ធំ៖ ជនសង្ស័យ៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចស្រុកសន្ទុក ឃាត់ខ្លួនពីបទលួចជ័រកៅស៊ូរបស់ក្រុមហ៊ុនវៀតណាម នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ នៅចំណុចតំបន់ក្បាលឡាន ភូមិសាស្រ្តភូមិថ្មសំលៀង ឃុំក្រយា ស្រុកសន្ទុក ។

ជនសង្ស័យទី១ ឈ្មោះ សំ ភាក់ ភេទប្រុស អាយុ៤២ ឆ្នាំ នៅភូមិទួលទ្រា ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បច្ចុប្បន្នមកស្នាក់នៅតំបន់ក្បាលឡាន ក្នុងភូមិឃុំខាងលើ អ្នកទិញលក់ជ័រ ។ ជនសង្ស័យទី២ ឈ្មោះ ផាន់ នុន ប្រុសអាយុ១៨ឆ្នាំ ស្នាក់នៅតំបន់ក្បាលឡាន ក្នុងភូមិឃុំខាងលើ ជាអ្នកបើកបររថយន្តបុកស័រ និងជនសង្ស័យទី៣ ឈ្មោះ ចិត្ត វ៉ាន់ ភេទប្រុសអាយុ១៩ឆ្នាំ រស់នៅភូមិអូរ២ ឃុំដងក្តារ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ជាកម្មករ ។

វត្ថុតាងរួមមានម៉ូតូ C125 ស៊េរី២០១៥មួយគ្រឿង និងរថយន្តបុកស័រមួយគ្រឿង មានដឹកជ័រកៅស៊ូបង្កកចំនួន១៥៨១គីឡូក្រាម។
ជនសង្ស័យទាំង៣នាក់ ត្រូវសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនទៅតុលាការ តាមនីវិធីច្បាប់ ៕