ខេត្តកណ្ដាល ៖ កម្លាំងនគរបាលប៉ុស្ដិ៍រកាខ្ពស់ សហការជាមួយកម្លាំងផ្នែកនគរបាលយុត្តិធម៌ស្រុកស្អាង បានបើកកិច្ចប្រតិបត្តិការចាប់ខ្លួនជនសង្ស័យម្នាក់ តាមដីការបស់សាលាដំបូងខេត្តកណ្តាល នាំមកចាត់ការតាមច្បាប់ កាលពីវេលាម៉ោង១៦ និង៣០នាទី ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ នៅចំណុច ភូមិព្រែកឡុង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។


មន្ត្រីនគរបាលស្រុកស្អាង បានឲ្យដឹងថា ជនសង្ស័យឈ្មោះ អឿន រ៉ៃ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ភូមិព្រែកតាប្រាក់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល ។ ជនសង្ស័យរូបនេះបានធ្វើសកម្មភាពលួច កាលពីថ្ងៃទី០៤ ខែកមរា ឆ្នាំ២០១៨ នៅចំណុចភូមិបឹងខ្ពប ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានសមត្ថកិច្ចបញ្ជូនមកអធិការដ្ឋាននគរស្រុកស្អាង ដើម្បីបន្តចាត់ការតាមនីតិវិធី ៕