ត្រាវ គឺជា​ឈ្មោះ​ប្រទាល​មួយ​ប្រភេទ​សន្ដាន​ក្ដាត មាន​ធាង​មាន​មើម​បរិភោគបាន​, រមាស់​បរិភោគ​ពុំ​កើត​ក៏មាន ។ វា​ជា​រុក្ខជាតិ​អាច​ដុះ​លូតលាស់​បាន​នៅក្នុង​ទឹក ដូចជា​ស្រូវ ឬ​ផ្កាឈូក​ដែរ ។ វា​មាន​ឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា Taro ។ មើម​ត្រាវ អាច​យក​ចម្អិន​ធ្វើជា​ម្ហូបអាហារ​ផង ជា​បង្អែម​ផង និង​ចៀន​ដូចជា​ចេកចៀន ដំឡូង​ចេក​ក៏មាន ។ ត្រាវ​ជា​ដំណាំ​គួរ និង​ងាយ​ដាំ​ដុះ​ណាស់ ។ ខាងក្រោម​នេះ ជា​វិធីសាស្ត្រ​ដាំត្រាវងាយៗ….

១/.  ការជ្រើសរើសពូជ

– ជ្រើសរើសយកមើមត្រាវ ណាដែលមានពូជធំល្អមកទុកសម្រាប់ដាំ។


២/. ការរៀបចំដី
-មុនពេលដាំយើងភ្ជួរ២ទៅ៣ដង ឲ្យម៉ដ្ឋល្អ ភ្ជួរលើកទី១ដើម្បីលប់កំចាត់ស្មៅហើយរយៈពេលប្រមាណ ៨ថ្ងៃទើបភ្ជួរម្តងទៀតហើយត្រូវរាស់ ដើម្បីលប់កំចាត់ស្មៅម្តងទៀត និងធ្វើឲ្យដីស្មើរ។

៣/. ការដាំដុះ

– ត្រូវធ្វើរងមានទទឹងប្រមាណ៥តឹក ចន្លោះពីគ្នាប្រមាណ ១,៥ម៉ែត្រ​ រួចឆូតចង្អូរកណ្តាលរងនោះដើម្បីដាក់ជី (ជីលាមកសត្វ ឬជីកំប៉ុស្ត) រួចលប់វិញ ឬក៏អាចកាប់ជារណ្តៅ ១,៥តឹក បួនជ្រុង គំលាតពីគ្នាប្រមាណ ៥តឹក។

– យកមើមត្រាវមកដាំនៅលើរងដែលបានរៀបចំរួចដោយមានសំណើមខ្ពស់។

៤/. ត្រូវដាក់ជីបន្ថែមរាល់ ១ខែម្តង អាចដាក់ជាមួយគ្នានៅពេលដែលយើងបញ្ចូលទឹកឲ្យវា (ជីអ៊ុយរ៉េ ឬជីលាមកសត្វបើមាន)។

៥/. ការថែទាំ
– ស្រោចទឹកនៅពេលដែលដីស្ងួត
– ជ្រុំគល់ និងដកស្មៅ
– ការពាររោគបំផ្លាញ។

៦/. ការប្រមូលផល
ក្រោយពីដាំបានរយៈពេល៤ទៅ៥ខែអាចប្រមូលផលបានហើយ ៕