ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញ វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុន គម្រោងវិនិយោគថ្មីចំនួន៧ទៀត សរុបទុនវិនិយោគជិត៤០លានដុល្លារ និងផ្តល់ការងារថ្មីជាច្រើនពាន់កន្លែង។

បើយោងតាមហ្វេសប៊ុកផ្លូវការរបស់ CDC បានឲ្យដឹងថា ក្រុមហ៊ុន គម្រោងវិនិយោគថ្មីចំនួន៧នោះរួមមាន:

១៖ ក្រុមហ៊ុន Cordy Intelligent Technology (CAMBODIA) CO.,LTD. គម្រោងបង្កើតរោងចក្រផលិតផលិតផលធ្វើអំពីប្លាស្ទិក និងគ្រឿងបន្ទាប់បន្សំរបស់ម៉ូទ័រ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានទុនវិនិយោគប្រមាណ ១.១លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៥៦កន្លែង។

២៖ ក្រុមហ៊ុន Zhejiang Hengsen Furniture CO.,LTD. គម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹម មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី មានទុនវិនិយោគចំនួន ១.៥លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៦៦៦កន្លែង។

៣៖ ក្រុមហ៊ុន Great Cabinets (CAMBODIA) CO.,LTD. គម្រោងបង្កើតរោងចក្រផលិតផលិតផលទូផ្ទះបាយ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានទុនវិនិយោគចំនួន ៣លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៤៥កន្លែង។

៤៖ ក្រុមហ៊ុន Gold Sail (Cambodia) Building Materials Manufacturing CO.,LTD. គម្រោងបង្កើតរោងចក្រផលិតទ្វា និងបង្អួចធ្វើអំពីអាលុយមីញ៉ូម មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានទុនវិនិយោគចំនួន ៣លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២២កន្លែង។

៥៖ ក្រុមហ៊ុន Forda (Cambodia) Food CO.,LTD. គម្រោងបង្កើតរោងចក្រផលិតដំណាប់ផ្លែឈើ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានទុនវិនិយោគចំនួន ៦លានដុល្លារនិងអាចបង្កើតការងារបានចំនួន ២៥៧កន្លែង។

៦៖ ក្រុមហ៊ុន Huakang Packaging Technology CO.,LTD. គម្រោងបង្កើតរោងចក្រផលិតថង់ផ្លាស្ទិក មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី មានទុនវិនិយោគចំនួន ៩.៥លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២៧៤កន្លែង។

៧៖ ក្រុមហ៊ុន F.P.Z Furniture (Cambodia) CO.,LTD. គម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹម មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី មានទុនវិនិយោគចំនួន ១៥លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១,២២៥កន្លែង៕