បរទេស ៖ មេដឹកនាំបាតុកម្មនៅទីក្រុងហុងកុង ត្រូវមនុស្សមួយក្រុមយកញញួរវាយ បណ្តាលឲ្យបែកក្បាលរងរបួសធ្ងន់ នៅសង្កាត់ Mong Kok ហើយត្រូវបានគេបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗ។


សារព័ត៌មាន BBC ដែលចេញផ្សាយនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ បានឲ្យដឹងថា លោក Jimmy Sham ដែលជាប្រធានអង្គការសិទ្ធិមនុស្ស CHRF និងជាមេដឹកនាំបាតុករនៅហុងកុង ត្រូវបានមនុស្សមួយក្រុមមានគ្នាពី៤ ទៅ៥នាក់ និងមានកាន់ញញួរក្នុងដៃព្រួតគ្នាវាយលើរូបលោក បណ្តាលឲ្យបែកក្បាល។ ប៉ុន្តែលោកមិនបានបាត់បង់ស្មារតីឡើយ ហើយត្រូវបានគេបញ្ជូនទៅសង្រ្គោះព្យាបាលនៅឯមន្ទីរពេទ្យ។
គួរបញ្ជាក់ថា លោក Sham ត្រូវគេវាយប្រហារបែបនេះជាលើកទី២ គិតចាប់តាំងពីមានចលនាបាតុកម្មនៅហុងកុង ដើម្បីលទ្ធិប្រជាធិបតេយ្យ៕