ភ្នំពេញ៖ លោក Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា បានផ្តល់ឈាមដល់មជ្ឈមណ្ឌលផ្តល់ឈាមខេត្តសៀមរាប ដែលមជ្ឈមណ្ឌលផ្តល់ឈាមទទួលបានការគាំទ្រពី ក្រសួងការពារជាតិអាមេរិក មជ្ឈមណ្ឌលបង្ការនិងកម្ចាត់ជម្ងឺអាមេរិក និងកាកបាទក្រហមអូស្ត្រាលី។

ស្ថានទូតអាមេរិកបានសរសេរលើ បណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួននៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩នេះថា នៅក្នុងការផ្តល់ឈាមនោះដែរ បុគ្គលិកស្ថានទូតអាមេរិកបានផ្តល់ឈាមចំនួន ៤៥ កំប្លោកដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាមកម្ពុជា។

លោកឯកអគ្គរដ្ឋទូតបាននិយាយតំណាងឲ្យពួកគេជាច្រើន នៅស្ថានទូត ដោយលោកមានប្រសាសន៍ថា៖ «ខ្ញុំតែងតែសប្បាយចិត្តក្នុងការផ្តល់ឈាមដល់អ្នកដែលត្រូវការវា។ នៅថ្ងៃណាមួយ យើងទាំងអស់គ្នាអាចនឹងត្រូវការវា»៕