ខេត្តព្រះសីហនុ ៖ នគរបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៦ តុលា ឆ្នាំ២០១៩នេះ បានបង្ហាញខ្លួនជនសង្ស័យជនជាតិចិន៤នាក់ ដែលប្រព្រឹត្តអំពើចោរកម្មដោយប្រើប្រាស់ឧបករណ៍ស្វ័យប្រវត្តិទំនើប លួចយកទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋជាច្រើនករណីកន្លងទៅ ពិសេសកាច់សោ.ក លួចម៉ូតូ មុននឹងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ ។


លោកឧត្តមសេនីយ៍ត្រី កុល ផាលី ស្នងការរងរទទួលផែនព្រហ្មនទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បញ្ជាក់ថា ជនសង្ស័យទាំង៤នាក់នោះរួនមាន ៖ ទី១-ឈ្មោះ Zhou Wen អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ៤សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ លិខិតឆ្លងដែន (គ្មាន)។ ទី២-ឈ្មោះ Tan Bei អាយុ២៩ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិ២សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ លិខិតឆ្លងដែន(គ្មាន)។ ទី៣ -ឈ្មោះ Lin Wei អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ លិខិតឆ្លងដែន (គ្មាន)។ ទី៤ -ឈ្មោះ Li HongLiang អាយុ៤២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ៤សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ លិខិតឆ្លងដែន (គ្មាន)។


ដោយឡែក ជនរងគ្រោះឈ្មោះ Liu Chuan ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន មុខរបរកម្មករសំណង់ បាត់បង់ ប្រាក់១៧០០ដុល្លារ ទូរស័ព្ទ១គ្រឿងម៉ាក i-Phone៕
តាមចម្លើយសារភាព របស់ជនសង្ស័យ ក្នុងចំណោមជនសង្ស័យជនជាតិចិន ទាំង៤នាក់ មានជនសង្ស័យជនជាតិចិន ២នាក់ គឺ ឈ្មោះ Zhou Wen និងឈ្មោះ Tan Bei ដែលបានប្រព្រឹត្តបទល្មើស វាយប្លន់ជនរងគ្រោះម្នាក់ជាជនជាតិចិនដូចគ្នា កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១១ព្រឹក នៅតាមផ្លូវជិតអង្គការម្លប់តាប៉ាង ស្ថិតក្នុងភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។


សូមបញ្ជាក់ថា ក្នុងឱកាសនោះនគរបាលក៏បានប្រគល់ម៉ូតូមួយគ្រឿងជូនម្ចាស់ម៉ូតូវិញផងដែរ ក្រោយដកហូតបានពីក្រុមជនសង្ស័យដែលបានលួចយកមុនពេលចាប់ខ្លួន៕