មានរុក្ខជាតិមួយចំនួនដែលមានសមាសភាពខ្ពស់ អាចការពារមិនឲ្យសត្វអាសិរពិស ក៏ដូចជាសត្វសាហាវផ្សេងៗមកចូលជិតបាន បើតាមតាមបទពិសោធន៍ និងការអះអាងពីឯកសារផ្សេងៗមានរុក្ខជាតិមួយចំនួន ដូចខាងក្រោម នេះមាន

សក្កានុពលក្នុងការបណ្តេញ ឬការពារកុំឱ្យសត្វពស់ចូលមកជិត៖
១. ស្លឹកគ្រៃ (Lemon grass)


២. ស្បៃរឿង (Marigold)


៣. ក្រូចសើច (Kaffir Lime)

៤. ប្រទាលពស់ ឬប្រទាលលំពែងនាករាជ (Snake Plant)

៥. ដើមដំបងយក្ស (Cactus)


៦. តាំងអោ (Wormwood)


៧. ពពួកខ្ទឹមបារាំង ខ្ទឹម ស (Onion, garlic)

ក្នុងចំណោមរុក្ខជាតិទាំង៧ ខាងលើលោកអ្នកគួរចាប់ផ្តើមពីស្លឹកគ្រៃដោយដាំវាឱ្យបាន ច្រើននៅជុំវិញផ្ទះ។ ស្លឹកគ្រៃស្រួលដាំដុះ លូតលាស់លឿន ហើយវាផ្តល់ផលប្រយោជន៍ ច្រើនដល់ការប្រើប្រាស់ប្រចាំថ្ងៃរបស់លោកអ្នក។ ក្រូចសើច ក៏មានផលប្រយោជន៍ប្រចាំ ថ្ងៃ មិនចាញ់ស្លឹកគ្រៃដែរ គ្រាន់តែវាលំបាកដាំ និងមានការលូតលាស់យឺតជាងស្លឹកគ្រៃ។

រុក្ខជាតិទាំង ៥ នេះមិនធានាថាអាចការពារពស់មិនឲ្យចូលក្នុងផ្ទះរបស់លោកអ្នក ១០០% នោះទេ។ ដើម្បីធានាសុវត្ថិភាពជាងនេះលោកអ្នកត្រូវ៖

– រៀបចំផ្ទះទាំងក្នុង និងក្រៅឲ្យមានសណ្ដាប់ធ្នាប់ ដោយមិនត្រូវមានគំនរឈើ ឬសំរាមផ្សេងៗ

– ត្រូវកាត់ស្មៅនៅជុំវិញផ្ទះឲ្យខ្លី

– បណ្ដេញសត្វល្អិតផ្សេងៗដែលជាប្រភពអាហាររបស់ពោះដូចជាសត្វកណ្ដុល កន្ដូប កន្លាតផ្សេងៗ

– ធ្វើការប៉ះប្រហោងផ្សេងៗនៅលើជញ្ជាំងផ្ទះរបស់លោកអ្នក

– បើអ្នកអាចដាក់សំណាញ់ព័ទ្ធជុំវិញសួនច្បារ និងផ្ទះបានគឺកាន់តែល្អ ៕