ប្រទេសថៃ៖ ថ្មីៗនេះ កាសែតក្នុងស្រុកមួយរបស់ថៃ បានចុះផ្សាយថា នៅវេលាម៉ោង៤ទាបភ្លឺ ក្រុមប៉ូលិសឈាងម៉ៃ បានទទួលសេចក្តីរាយការណ៍មួយថា មានបុរសម្នាក់ដែលគេស្គាល់ថាជាទាហាន បានចាប់បុរសជាបុគ្គលិក អ្នកលក់ក្នុងហាងទំនើបមួយ បំរុងនិងបាញ់សម្លាប់ ដោយហេតុការណ៍នេះ បានកើតឡើងនៅមុខហាងល្បីមួយកន្លែងក្នុងទីរួមខេត្តឈៀងម៉ៃ ។

អ្នកនៅកន្លែងកើតហេតុបានឲ្យដឹងថា ក្រោយពីចាប់បុរសម្នាក់ភ្ជង់រួចហើយ ធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង តែអ្វីដែលធ្វើឲ្យគេនឹកស្មានមិនដល់នោះ គឺបុរសជាទាហានដែលកាន់កាំភ្លើងនោះ បែរជាបាញ់ខ្លួនឯងទៅវិញ ។

បុរសជាទាហានកាន់កាំភ្លើងនោះ មានអាយុប្រហែល៣៧ឆ្នាំ ត្រូវគ្រាប់កាំភ្លើងចំសៀតផ្កាខាងស្តាំ ហើយប៉ូលិសបានបញ្ជូនទៅសង្គ្រោះភ្លាមៗផងដែរក្រោយកើតហេតុ តែបុរសខាងលើបានស្លាប់បាត់ទៅហើយ មុនពេលបញ្ជូនដល់មន្ទីរពេទ្យ ។

បើតាមការសួរនាំនៅកន្លែងកើតហេតុ បានឲ្យដឹងថា ទាហានដែលបាញ់សម្លាប់ខ្លួនឯងនោះ បានបើករថយន្តមកឈប់នៅពីមុខហាងលក់ទំនិញ Seven Eleven ហើយក៏បានដកកាំភ្លើងទំហំ១១មីលីម៉ែត្រ ទៅភ្ជង់បុគ្គលិកហាង ព្រមទាំងស្រែកឲ្យអ្នកនៅក្បែរនោះ Live Facebook ដើម្បីហៅប៉ូលិសនិងអ្នកកាសែតមកថតរូបរបស់ខ្លួនទៀតផង ។

យោងតាមការរៀបរាប់ ពីលោកមេបញ្ជាការទាហាន របស់បុរសខាងលើ បានឲ្យដឹងថា បុរសរូបនោះ ធ្លាប់មានប្រវត្តិមានជំងឺបាក់ទឹកចិត្តជាប់ខ្លួន ដោយមុនពេលកើតហេតុ ក្រុមការងាររបស់លោក បានកំពុងតែតាមដានប្រតិកម្មនិងសកម្មភាពរបស់គាត់ទៀតផង ។

គួរបញ្ជាក់ថា បុរសជាទាហានបានបាញ់សម្លាប់ខ្លួន ត្រូវចំសៀតផ្កាខាងស្តាំ និងបានស្លាប់នៅពេលដែលបញ្ជូនបទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកបុរសរងគ្រោះជាបុគ្គលិកហាង បានរួចផុតពីសេចក្តីស្លាប់ ៕

សួមប្រិយមិត្តទស្សនាវីដេអូដូចខាងក្រោម៖