ភ្នំពេញ៖ កាលពីវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ មុននេះបន្តិច មានប្រជាពលរដ្ឋបានប្រទះឃើញសពបុរសម្នាក់ ដេកស្លាប់តាមផ្លូវ ស្ថិតក្នុងភូមិខ្វិត សង្កាត់សាក់សំពៅ ខណ្ឌដង្កោ សង្ស័យករណីប្លន់សម្លាប់។
សពជនរងគ្រោះមិនស្គាល់អត្តសញ្ញាណទេ តែជាមនុស្សប្រុស មានស្លៀកខោជើងវែង អត់ពាក់អាវ និងមានមួកសុវត្ថិភាពពណ៌សមួយផងដែរ។


ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះអន្តរាគមន៍ចងខ្សែព័ទ្ធជុំវិញកន្លែងកើតហេតុ រង់ចាំសមត្ថកិច្ចជំនាញចុះមកធ្វើកោសល្យវិច័យសពជនរងគ្រោះ។
ព័ត៌មានលម្អិតយ៉ាងណានោះ «KBN» នឹងផ្សាយជូនពេលក្រោយទៀត៕