ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០១៩ លោក នួន ប៊ុ​ន​ថុ​ល អភិបាលក្រុង​កោះ​រ៉ុ​ង បាន​ដឹកនាំ​មន្ត្រីរាជការ មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះ​សីហ​នុ អាជ្ញាធរ​ដែនដី កងកម្លាំងប្រដាប់អាវុធ ក្រុម​អាជីវករ និង​យុវជន មក​ពី​(​ស​.​ស​.​យ​.​ក​)​ខេត្ត និង​សិស្សានុសិស្ស​ប្រមាណ​៧០​នាក់ ចូលរួម​ធ្វើការ​ផ្សព្វផ្សាយ ការ​ធ្វើការ​អនាម័យ​បរិស្ថាន ការ​ទុកដាក់​សំរាម និង​ធ្វើ​សកម្មភាព​រើស​សំរាម​សម្អាត​ឆ្នេរសមុទ្រ នៅ​ភូមិ​កោះ​តូច និង​ឆ្នេរ​ឡុ​ង​សិត ស្ថិត​ក្នុង​សង្កាត់​កោះ​រ៉ុ​ង​សន្លឹម ដើម្បី​បង្កើន​នូវ​អនាម័យ សោភ័ណ​ភាព​ឆ្នេរ សុខមាលភាព​បរិស្ថាន ដែល​ជា​គំរូ សម្រាប់​សាធារណជន ក្នុង​ការ​ចូលរួម​សម្អាត​បរិស្ថាន និង​ការ​ទុកដាក់​សម្រាម​ផង​ដែរ ៕