ថ្ងៃអង្ការ ទី១៥ ខែតុលា ឆ្នាំ២០១៩ នេះ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងឆេមពានអាយស៍ បន្តប្រគល់ រង្វាន់ម៉ូតូZoomerX ដល់អតិថិជន០២រូបទៀតហើយ នៅខេត្តព្រៃវែង និង ស្វាយរៀង។

អ្នកឈ្នះរង្វាន់ម៉ូតូZoomerXនៅខេត្តព្រៃវែង ថ្ងៃនេះមានឈ្មោះ តាក់ សារឿន ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរជាកសិករ នៅភូមិព្រៃស្នួល ឃុំគោខ្ចក ស្រុកកំពង់ត្របែក​ ខេត្តព្រៃវែង។ ប្អូនស្រីឈ្នះរង្វាន់ក្នុងថ្ងៃភ្ជុំធំ ក្រោយត្រលប់មកពីវត្តវិញ ក៏ប្រើប្អូនឱ្យទិញឆេមពានអាយស៍២កំប៉ុងមកហូប គាស់ភ្លាមឃើញរូបម៉ូតូ ក៏ស្រែកប្រាប់ម៉ែថាត្រូវរង្វាន់ម៉ូតូហើយ ពេលនោះឮដល់គេឯងផ្អើលពេញភូមិតែម្តង។​

ប្អូនស្រី តាក់ សារឿន អ្នកឈ្នះរង្វាន់ម៉ូតូZoomerX នៅឃុំគោខ្ចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង
ប្អូនស្រី តាក់ សារឿន អ្នកឈ្នះរង្វាន់ម៉ូតូZoomerX នៅឃុំគោខ្ចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង

រីឯអ្នកឈ្នះរង្វាន់ម៉ូតូZoomerXនៅក្រុងស្វាយរៀងវិញ មានឈ្មោះ ផន វិនយ៉ុង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរជាកម្មករលាងឡាននៅកន្លែងលាងឡានពេញចិត្ត ស្នាក់នៅសង្កាត់ព្រៃឆ្លាក់ ក្រុង-ខេត្តស្វាយរៀង។ ប្អូនទិញឆេមពានអាយស៍ពីអ្នកលក់នៅ កន្លែងធ្វើការនោះតែម្តង គឺនៅពេលព្រឹកមុនចាប់ផ្តើមលាងឡាន ប្អូនបានទិញឆេមពានអាយស៍ ១កំប៉ុង មកហូប ដោយគាស់មកភ្លាមឃើញរូបម៉ូតូ ប្អូនអររំភើបយ៉ាងខ្លាំង ក៏ប្រាប់អ៊ុំអ្នកលក់ អ្នកលក់ស្រែកប្រាប់គេឯង ផ្អើលមកមើលពេញ។

ប្អូនប្រុស ផន វិនយ៉ុង អ្នកឈ្នះរង្វាន់ម៉ូតូZoomerX នៅសង្កាត់ព្រៃឆ្លាក់ ក្រុង-ខេត្តស្វាយរៀង
ប្អូនប្រុស ផន វិនយ៉ុង អ្នកឈ្នះរង្វាន់ម៉ូតូZoomerX នៅសង្កាត់ព្រៃឆ្លាក់ ក្រុង-ខេត្តស្វាយរៀង

ចំពោះអ្នកលក់ឆេមពានអាយស៍ ឱ្យអ្នកឈ្នះរង្វាន់ម៉ូតូZoomerX ទាំងពីរនាក់ខាងលើមានឈ្មោះ ស៊ុន សារឿន និង ឈ្មោះ ចាម សុផាន្នី ក៏ទទួលបានកាដូរលើកទឹកចិត្តនូវភេសជ្ជៈប៉ូវកម្លាំងឆេមពានអាយស៍ ម្នាក់ៗ 50កេសផងដែរ។

 អ្នកមីង ចាម សុផាន្នី អ្នកលក់ឆេមពាន នៅសង្កាត់ស្វាយរៀង ក្រុង-ខេត្តស្វាយរៀង
អ្នកមីង ចាម សុផាន្នី អ្នកលក់ឆេមពាន នៅសង្កាត់ស្វាយរៀង ក្រុង-ខេត្តស្វាយរៀង
បងប្រុស ស៊ុន សារឿន អ្នកលក់ឆេមពាន នៅឃុំគោខ្ចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង
បងប្រុស ស៊ុន សារឿន អ្នកលក់ឆេមពាន នៅឃុំគោខ្ចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង

តំណាងក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងឆេមពានអាយស៍ លោក ម៉ាន់ សូវៀត ដែលបាននាំយករង្វាន់ទៅប្រគល់ ជូនអតិថិជនក៏បានថ្លែងអំណរគុណនិងអបអរដល់អ្នកទទួលរង្វាន់ទាំង៤នាក់ ព្រមទាំងជូនពរដល់អតិថិជន ឆេមពាននិងឆេមពានអាយស៍ទាំងអស់ មានឱកាសក្លាយជាអ្នកឈ្នះរង្វាន់ម៉ូតូជាបន្តបន្ទាប់ជាច្រើនគ្រឿង ទៀត ព្រោះរង្វាន់នៅក្រោមក្រវិលកំប៉ុងស្រាប់រង់ចាំតែអ្នកមានសំណាងប៉ុនណ្ណោះ។

គួបញ្ជាក់ផងដែរថាក្រៅពីរង្វាន់ម៉ូតូZoomerXនៅលើក្រវិលកំប៉ុងរបស់ភេសជ្ជៈប៉ូវកម្លាំងឆេមពាននិងឆេមពានអាយស៍ក៏មានរង្វាន់ធំៗជាប្រាក់ដុល្លារ និង ភេសជ្ជៈប៉ូវកម្លាំងឆេមពាន ០១កំប៉ុងៗ ដ៏ច្រើនសន្ធឹកសន្ធាប់ ទៀត។