ខេត្តតាកែវ៖ យុវតីស្រស់ស្អាត២នាក់ ជាបងប្អូនគ្នាបង្កើត ត្រូវយុវជនម្នាក់ជាគូដណ្តឹងបបួលទៅដើរលេងបុណ្យកឋិន តាំងពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង៩ និង១០នាទី ហើយក៏បាត់ដំណឹងឈឹង មិនដឹងជាពួកគេទៅដល់ទីណា ឬជួបរឿងអ្វីទេ ធ្វើឲ្យស្រ្តីជាម្តាយមានការបារម្ភពីសុវត្ថិភាពកូនស្រីជាខ្លាំង ក៏ធ្វើការប្រកាសតាមរកពួកនាងតែម្តង។


យុវតីដែលបាត់ខ្លួន មានឈ្មោះមឿន ស្រីណេ ភេទស្រី អាយុ១៨ឆ្នាំ និងម្នាក់ទៀត មានឈ្មោះមឿន ចាន់ដាវីន ភេទស្រី អាយុ១៩ឆ្នាំ។ អ្នកទាំង២ រស់នៅភូមិសំរោង ឃុំត្រពាំងធំខាងត្បូង ពួកគាត់ត្រូវយុវជនជាគូដណ្ដឹងឈ្មោះ ពេជ ពន្លក អាយុ១៨ឆ្នាំ មានទីលំនៅភូមិតាភេម ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ បបួលទៅដើរលេងបុណ្យកឋិននៅវត្តមួយកន្លែង ដោយជិះម៉ូតូឌុបគ្នា ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ តាកែវ 1Q-1931 ។


ពួកគេទាំង៣នាក់ បាននាំគ្នាទៅដើរលេងតាំងពីថ្ងៃទី១៤ ម្សិលមិញ ហើយបាត់ដំណឹងសូន្យឈឹង សូម្បីតែទូរស័ព្ទ ក៏ទាក់ទងមិនបាន ទើបធ្វើឲ្យគាត់ជាម្តាយបារម្ភពីសុវត្ថិភាពកូនស្រី ក៏ប្រកាសតាមរកតែម្តង។ បើកូនស្រីបានឃើញដំណឹងនេះ សូមត្រូវត្រឡប់មកផ្ទះវិញ ហើយបងប្អូនបានឃើញក្មេងស្រីមានដូចភិនភាគក្នុងរូបថតនេះ សូមជួយផ្តល់ដំណឹងមកឲ្យគាត់ជាម្តាយផង៕