​ធូរេន ជាដំណាំហូបផ្លែដែលមានពូជច្រើនប្រភេទខុសៗគ្នា ពូជខ្លះមាននៅក្នុងស្រុក នឹងពូជខ្លះទៀតត្រូវបាននាំចូលពីក្រៅប្រទេស ដើម្បីយកមកបង្កបង្កើនផលសម្រាប់បំពេញតម្រូវក្នុងទីផ្សារជាប្រចាំថ្ងៃ។ សព្វថ្ងៃ ធូរេនត្រូវបានគេសង្កេតឃើញថា ហាក់បីដូចជាមានសន្ទុះទីផ្សារខ្ពស់មិនថាក្នុងប្រទេស និងក្រៅប្រទេស ដោយហេតុនេះហើយ ការដាំធូរេនមានការកើនឡើងជាលំដាប់។

បច្ចុប្បន្ន ទីផ្សារ​ត្រូវការ​ពូជ​ទុរេន​សំខាន់ៗ​ដូចជា ពូជ​ម៉ាន់​ថង ឪ​ខាត់ ចាន់នី ។​ល​។

– ពូជ​ទុរេន​ដែល​លោក​-​អ្នក​គួរ​ជ្រើសរើស​ដាំ​ដុះ គឺជា​ពូជ​ដែល​អាច​បន្សាំ​ទៅនឹង​អាកាសធាតុ​, មាន​សុខភាព​ល្អ​, ធន់​នឹង​ជំងឺផ្សិត​រលួយ​ឫស គល់​, ប្រព័ន្ធ​ឫស​មិន​រមួល​, មាន​ស្លឹក​ច្រើន​ល្អ និង​ពណ៌​បៃតង​ចាស់ ។​

– លទ្ធផល​ដែល​ល្អ​បំផុត ត្រូវ​ដាំ​កូន​ដែល​ធំ​ល្មម ហើយ​បាន​ថែរក្សា​ក្នុង​ថ្នាល​បណ្តុះ​កូន​ច្រើន​ជាង​មួយ​ឆ្នាំ ។​