ក្រុងព្រះសីហនុ ៖ មានការ​ភ្ញាក់ផ្អើល​មួយ បន្ទាប់​ពី​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​គ្រាប់បែកដៃ​២​គ្រាប់​មិនដឹង​ថា នរណា​យក​ទៅ​ប្លុង​ចោល​ទេ ទុក​ចោល​នៅ​លើ​ធុងសំរាម នៅ​ម្តុំ​ទួល​ខ្សាច់ ក្នុង​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ កាលពី​រសៀល​ថ្ងៃ​ទី​១៤ ខែតុលា​ឆ្នាំ​២០១៩​នេះ ហើយពលរដ្ឋ​បាន​រាយការណ៍​ដល់​សមត្ថកិច្ច​ឲ្យ​ទៅ​ត្រួតពិនិត្យ ផងដែរ ។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម​ៗ សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​គោលដៅ ធ្វើការ​ពិនិត្យ ហើយ​ឆែកឆេរ​រក​ឃើញ​គ្រាប់បែកដៃ​ទាំង​២​គ្រាប់​ខាងលើ គឺជា​គ្រាប់បែក​ជ​រ័​ទេ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​សមត្ថកិច្ច​ដែល​បាន​ចុះ​ពិនិត្យ​នោះ ។

បើ​តាម​មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​លេខ​៤ បាន​អះអាង​ថា គ្រាប់បែក​ជ​រ័​ទាំងនេះ មើលទៅ​ដូច​បេះបិទ​ទៅ​នឹង​គ្រាប់បែក​មែនទែន​អ៊ីចឹង ហើយ​លោក​ស​ន្និ​ដ្ខា​ន​ថា ទំនងជា​មាន​ក្មេង​រើស​លេង​ហើយ​ចោល​នៅ​ទីនោះ ទើប​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ បង្ក​ជា​ការ​ភ័យ​ខ្លាច ហើយ​រាយការណ៍​មក​សមត្ថកិច្ច ឲ្យ​ចុះ​ពិនិត្យ​តែ​ម្តង ។

បច្ចុប្បន្ន​នេះ គ្រាប់បែក​ជ​រ័​នេះ ត្រូវ​បាន​សមត្ថកិច្ច​យើង យក​ចេញ​ហើយ​៕