កូរ៉េខាងត្បូង៖ ប៉ូលីសបានបញ្ជាក់ថា Sulli បានធ្វើអត្តឃាត និងបានទទួលមរណភាពទៅហើយ នៅក្នុងផ្ទះរបស់នាងនវាលាម៉ោង ៣ និង ២១ នាទីរសៀលថ្ងៃនេះ ។

យោងតាមស្ថានីយ៍ប៉ូលីស Seongnam Sujeong អ្នកគ្រប់គ្រងរបស់ Sulli បានរកឃើញថា Sulli បានស្លាប់ទៅហើយ ខណៈដែលមន្ត្រីប៉ូលីសម្នាក់បានបញ្ជាក់ថា Sulli បានទទួលរងនូវជំងឺធ្លាក់ទឹកចិត្តធ្ងន់ធ្ងរ បើទោះបីជាមិនមានព័ត៌មានលម្អិតណាមួយត្រូវបានបង្ហាញដោយក្រុមគ្រួសារនិង ឬផលិតកម្ម SM Entertainment ក៏ដោយ។

ប៉ូលីសបានបង្ហើបឱ្យដឹងថា Sulli បានស្លាប់ដោយការធ្វើអត្តឃាត ចងកសម្លាប់ខ្លួននៅក្នុងផ្ទះរបស់នាងពីជាន់ទី ២ ។ បញ្ជាក់៖ ផលិតកម្ម SM Entertainment នៅមិនទាន់ធ្វើអត្ថាធិប្បាយអំពីស្ថានភាពនេះនៅឡើយទេ ៕