ខេត្តកំពង់ចាម៖ បុរសម្នាក់បើកបរម៉ូតូឆ្លងថ្នល់មិនប្រយ័ត្ន ត្រូវរថយន្ដលុចស៊ីស ព្យាយាមគេច ជ្រុលចង្កូតទៅប៉ះទង្គិចបន្ដិច រួចទៅបុករថយន្ដម៉ាកសាំយ៉ុង១គ្រឿងទៀត បណ្ដាលឲ្យមនុស្ស៤នាក់រងរបួសធ្ងន់ និង៦នាក់ទៀតរបួសស្រាល ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៦ ត្រង់ចំណុចផ្លូវឆ្លងកាត់ទៅភូមិច្បារអំពៅ ស្ថិតនៅភូមិជាលា ឃុំជាលា ស្រុកបាធាយ។


មុនពេលកើតហេតុ គេឃើញរថយន្ដ០១គ្រឿង ម៉ាកលុចស៊ីស RX៣៣០ ពណ៌ទឹកមាស ពាក់ស្លាកលេខ 2AM-1347 ធ្វើដំណើរពីត្បូងទៅជើង។ លុះមកដល់ចំណុចកើតហេតុ បានប៉ះទង្គិចជាមួយម៉ូតូ០១គ្រឿង ម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1B-4549 កំពុងជិះឆ្លងថ្នល់ពីកើតទៅលិច ហើយរថយន្ដលុចស៊ីសខាងលើ បានជ្រុលចង្កូតឆ្លងទៅគន្លងផ្លូវម្ខាងទៀត បណ្ដាលឲ្យទៅបុកជាមួយរថយន្ដ០១គ្រឿង ម៉ាកសាំយ៉ុង ពណ៌លឿង ពាក់ស្លាកលេខ កំពង់ចាម 2A-9518 បើកបរដោយឈ្មោះ ឡឹង ជា ភេទប្រុស អាយុ៥០ឆ្នាំ មានទីលំនៅភូមិកកោះ ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលមានទិសដៅពីជើងទៅត្បូងបញ្រ្ចាសទិសគ្នា។


ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលឲ្យមនុស្ស១០នាក់រងរបួសធ្ងន់ស្រាល ក្នុងនោះ៤នាក់រងរបួសធ្ងន់ និង៦នាក់ទៀតរបួសស្រាល ព្រមទាំងខូចខាតម៉ូតូ០១គ្រឿងស្រាល ខូចខាតរថយន្ដ០២គ្រឿងធ្ងន់។
ក្រោយពេលកើតហេតុ អ្នកបើកបររថយន្ដលុចស៊ីស ពាក់ស្លាកលេខ 2AM-1347 និងអ្នកបើកបរម៉ូតូហុងដាវ៉េវ ពណ៌ខ្មៅ បានគេចខ្លួនបាត់ទាំង២នាក់។

ជនរងគ្រោះធ្ងន់ស្រាលទាំង១០នាក់នោះ រួមមាន ៖
១.ឈ្មោះ អាង កុសល ភេទស្រី អាយុ៣៥ឆ្នាំ មានទីលំនៅភូមិបឹង ឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម របួសស្រាល
២.ឈ្មោះ ហួ ហ៊ីមសុវេហា ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិមាន ឃុំមាន ស្រុកព្រៃឈរ ខេត្តកំពង់ចាម របួសស្រាល
៣.ឈ្មោះ សួ ដាណែត ភេទស្រី អាយុ៦ឆ្នាំ មានទីលំនៅភូមិមាន ឃុំមាន ស្រុកព្រៃឈរ ខេត្តកំពង់ចាម របួសស្រាល
៤.ឈ្មោះ កង ពុទ្ធមុន្នី ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិអង្រ្កង ឃុំខ្វិត ស្រុកព្រៃឈរ ខេត្តកំពង់ចាម របួសស្រាល
៥.ឈ្មោះ ផេង ផាន់ ភេទប្រុស អាយុ៦០ឆ្នាំ មានទីលំនៅភូមិស្លែង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម របួសស្រាល
៦.ឈ្មោះ ហុង ស្រ៊ាង ភេទស្រី អាយុ២៤ឆ្នាំ មានទីលំនៅបឹង ឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម របួសស្រាល
៧.ឈ្មោះ ឡឹង ជា ភេទប្រុស អាយុ៥០ឆ្នាំ របួសធ្ងន់ (អ្នកបើកបររថយន្ដសាំយ៉ុង)
៨.ឈ្មោះ សួន គឹមស៊ាន ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅភូមិមាន ឃុំមាន ស្រុកព្រៃឈរ ខេត្តកំពង់ចាម របួសធ្ងន់
៩.ឈ្មោះ វ៉េន សុខណាន ភេទស្រី អាយុ៣៥ឆ្នាំ មានទីលំនៅភូមិមាន ឃុំមាន ស្រុកព្រៃឈរ ខេត្តកំពង់ចាម របួសធ្ងន់ ។
១០.ឈ្មោះ អុំ ចាន់ថុល ភេទស្រី អាយុ៦០ឆ្នាំ មានទីលំនៅភូមិស្លែង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម របួសធ្ងន់៕