រាជធានីភ្នំពេញ​៖ កាលពីថ្ងៃទី ១១ ខែតុលានេះ សែលកាតប្រកាសថា ខ្លួននឹងនៅតែបន្តការគាំទ្រដល់សហគមន៍ហ្គេមចល័តនៅកម្ពុជា ដោយការ​ឧបត្ថម្ភឲ្យ អ្នកមានសមត្ថភាពទៅប្រកួត Mobile Legends: Bang Bang ​ដំបូង​​បំផុត​លំដាប់ពិភពលោក​ ២០១៩។
អ្នកមានសមត្ថភាព នឹងត្រូវធ្វើការ​​ជ្រើសរើសពីក្រុមកំពូលទាំង៤នៅកម្ពុជា ដែលមួយក្នុងចំណោម នោះនឹងក្លាយជា ក្រុមតំណាងជាតិ ដើម្បីទៅប្រកួតនៅ ទីក្រុង កូឡាឡាំពួរ ក្នុងខែវិច្ជិកាខាងមុខនេះ។

ក្រុមទទួលបានជ័យលាភី នឹងទទួលបានរង្វាន់ចំនួន ៦០០០ដុល្លារ និង​ ការទិញត្បូងនៅក្នងហ្គេម។
លោក អៀន វ៉ាតសុន នាយកប្រតិបត្តិក្រុមហ៊ុនសែលកាតបានថ្លែងថា៖ “ក្រុមរបស់លោករំពឹងថាអ្នកលេង ហ្គេមវ័យក្មេងប្រាកដជាអាចធ្វើបាន។​ ការប្រកួតជុំចុងក្រោយMobile Legends ដែលពួកយើងធ្វើឡើងសម្រាប់ ដំណើរឆ្ពោះទៅកាន់ស៊ីហ្គេមបានទាក់ទាញអ្នកចូលចិត្តលេងហ្គេមជាង ២០០០នាក់ក្នុងមួយថ្ងៃ។ តាមរយ:ពេលការបញ្ជូនអ្នកមានសមត្ថភាពតំណាងជាតិ ទៅចូលរួម World Championship នេះផងដែរ ពួក​យើងរំពឹងថានឹងមានអ្នកចូលរួម​ ក៏ដូចជាអ្នកទស្សនាយ៉ាងច្រើនកុះករ។”

លោកវ៉ាតសុន បានបន្តទៀតថា​៖ “សហគមន៏ហ្គេមទូរស័ព្ទចល័ត បានកើនឡើនដល់ ចំណុចមួយ ដែល ធ្វើអោយ ការប្រើប្រាស់ទិន្នន័យចល័តក៏កើនឡើងទន្ទឹមគ្នាផងដែរ។​
យើងជឿជាក់ថា​ មានអ្នកលេងហ្គេមប្រមាណជាង១.៥លាននាក់នៅកម្ពុជា ហើយ​យើងក៏រំពឹងទុកថា ចំនួននេះនឹងកើនឡើងទ្វេរដងនាពេលអនាគត។“
សម្រាប់អ្នកដែលមិនបានចូលរួមទស្សនាការប្រកួត ពួកគេអាចទស្សនាសកម្មភាព Highlightខ្លីៗពីអ្នកមានឥទ្ធិពលលើបណ្តាញសង្គមហ្វេសប៊ុក Cellcard Play ។

លោក ​ប៊ុនឡេង (Bunleng) និង កញ្ញា មីណា (Mina) នឹងចូលរួមនៅស្តង់សែលកាតចាប់ពីម៉ោង៣ឡើងទៅ ដើម្បីចែក​ ជូន Epic Skins និង អាវយឺតរបស់Cellcard Play រួមជាមួយនឹងរបស់ល្អៗបំផុតពីMobile Legends។​
សែលកាតសង្ឃឹមថាក្រុមចូលរួមទាំងអស់ទទួលបានសំណាងល្អ និង ទន្ទឹងរង់ចាំជួប​អ្នកឈ្នះដើម្បីធ្វើ អោយកម្ពុជាមានមោទនភាព​​ កម្មវិធីធំ M1 (វគ្គជម្រុះ) នៅទីក្រុង កូឡាឡាំពួរ​ ដែលនឹងចាប់ពីថ្ងៃទី ១១​ ដល់​ ១៤ ខែវិច្ជិកា ឆ្នាំ២០១៩៕ 
ជើងឯកពិភពលោកនឹងចូលរួមដោយក្រុមMLBBលំដាប់ ចំនួន១៦ ដែលមកពី១៣ប្រទេស​ប្រកួតគ្នា ដណ្តើមយករង្វាន់ទឹកប្រាក់ចំនួន ២៥ម៉ឺន ដុល្លារ ៕