ជំងឺគ្រុនពោះវៀន គឺជាជំងឺដែលគំរាមគំហែងជីវិត ដែលបណ្តាលមកពីមេរោគបាក់តេរីម្យ៉ាងឈ្មោះ Salmonella Typhi ។មេរោគនេះឆ្លងតាមរយៈការញ៉ាំចំនីអាហារមិនស្អាត ឬ ផឹកទឹកមិនស្អាតដែលមានមេរោគនេះ។ រយៈពេលសំងំរបស់មេរោគគឺ 5-14 ថ្ងៃ។ ពេលយើងញ៉ាំដោយមេរោគនេះចូល វាទៅដល់ពោះវៀន និងសសៃឈាម ដែលបណ្តាលអោយមានរលាក និងមានមេរោគក្នុងឈាម ដែលអាចទៅប៉ះពាល់ដល់សរីរាង្គផ្សេងៗទៀតដូចជា៖ សួត ប្រមាត់ តំរងនោម ប្រព័ន្ធខួរក្បាល ជាដើម ។

ខ្ញុំញ៉ាំទឹកដូងត្រាំចេកណាំវ៉ាចាស់គ្រប់៧ផ្លែថ្ងៃនេះហើយ។ វាជាឱសថពិសេសដែលលោកប្ដីខ្ញុំមិននឹកស្មានដល់ហើយក៏លោកប្ដីខ្ញុំគាត់មិនចង់ជឿទាល់តែសោះ តែពេលនេះខ្ញុំជាភរិយាបានជាដោយសារទឹកថ្នាំធម្មជាតិនេះ លោកប្ដីធ្វើទុកឱ្យ១ព្រឹក១ផ្លែៗ រហូតគ្រប់៧ផ្លែថ្ងៃនេះ វាជាទឹកថ្នាំងាយរកមិនមានចំណាយលុយកាក់អស់ច្រើនទេអស្ចារ្យណាស់ ថ្នាំគ្រុនពោះវៀន គឺរលាកពោះវៀនហ្នឹងឯង ជាហើយមិនចេះលាប់ឡើងវិញទេ។ នេះជាវិធីដែលប្អូនស្រី Moly Moly អនុវត្តបានជាដោយផ្ទាល់។
*គ្រឿងឱសថដែលត្រូវមាន៖

-ដូង

-ចេកខ្ចី

* វិធីធ្វើ៖
– ដំបូងយកចេកណាំវ៉ាចាស់ចំនួន៣ផ្លែ លាងទឹកឲ្យស្អាត ចិតក្បាល និងកន្ទុយចេញ
– ហាន់ជាចំណិតស្តើងៗ កាប់ដូងខ្ចីល្មម១ផ្លែ រួចដាក់ចំណិតចេកនោះចូលត្រាំរយៈពេលប្រមាណ១០-១៥នាទី


– រួចហូបវារាល់ព្រឹកចំនួន១ផ្លែ រហូតដល់រយៈពេល១អាទិត្យនឹងបានជាសះស្បើយ។


សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។