ដោយសារតែហួសចិត្តពេក កីឡាករប្រដាល់ ឡុង សុភី បានបង្ហោះក្នុងហ្វេសបុករបស់ខ្លួនកាលពីប៉ុន្មានម៉ោងមុននេះថា កាលពី១៥ឆ្នាំមុនខំប្រឹងប្រកួតឈ្នះលេខ១បានប្រាក់រង្វាន់៣០ម៉ឺន ដល់ឥលូវប្រកួតឈ្នះលេខ១ទៀតនៅតែបាន៣០ម៉ឺនដដែល។

គ្រាន់តែឃើញការបង្ហោះរបស់កីឡាករប្រដាល់ ឡុង សុភី ភ្លាម ស្រាប់តែលោកផែង វណ្ណៈ ក៏បានលើកឡើងនៅក្នុងហ្វេសប៊ូករបស់លោកថា៖ “អញ្ចឹង​ហេីយ​បានកីឡាករខ្លះទៅរត់ម៉ូតូឌុបនោះ”។

មហាជនធ្លាប់បានស្គាល់រួចមកហើយ កីឡាករប្រដាល់ជើងចាស់ ឡុង សុភី បានវ៉ៃឈ្នះរាប់មិនអស់ តាំងពីលោកចូលប្រឡូកក្នុងវិស័យប្រដាល់ក្បាច់គុណបុរាណខ្មែរ អស់ជាច្រើនឆ្នាំ ហើយលោកក៏ជាម្ចាស់ពានរង្វាន់ជាច្រើនដែរ ជាពិសេសធ្លាប់ឆ្លងកាត់ការប្រកួតជាមួយកីឡាករបរទេស និងឈ្នះជាច្រើនលើកផងដែរ តែអ្វីដែលកីឡាករនេះហួសចិត្តនោះ ដោយសារតែការខំប្រឹងប្រែងរបស់គាត់ មានតម្លៃតិចតួចពេក ។

លោកបានសរសេរដូច្នេះថា “ឆ្នាំនេះខ្ញុំបានលេខ១ដូចឆ្នាំមុន នៅតែលុយ៣០ម៉ឺនការខ្ញុំប្រកួត១៥ឆ្នាំមុន ក៏លេខ១បាន៣០ម៉ឺន តែ១៥ឆ្នាំនេះក៏៣០ម៉ឺនខ្ញុំខំហើយបានលេខ១ហើយ អរគុណច្រើនណាស់បងប្អូន” ដោយសារតែបែបនេះហើយ បានជាមានមហាជនជាច្រើន ជាពិសេសលោកផែង វណ្ណៈ មានការអាណិតអាសូរដល់កីឡាករខាងលើ ក៏ដូចជាកីឡាករប្រដាល់ខ្មែរទាំងអស់ ដែលមានតម្លៃខ្លួនទាបបើប្រៀបធៀបទៅជាមួយនិងកីឡាប្រដាល់ របស់បរទេស ៕