តារាកំប្លែងនាយក្រូច បានបង្ហោះសារមួយចង់ថាទៅឲ្យក្រុមហ៊ុនទូរស័ព្ទរបស់ស្មាត ដោយសារតែលោកហួសចិត្ត ពេលដែលលោកបានដាក់លុយ៤ថ្ងៃ កាត់លុយលោកអស់ជិត២០ដុល្លារ ពេលលោកតេទៅសួរក្រុមហ៊ុន បុគ្គលិកឆ្លើយថា “គាត់បានតែឆែកឲ្យទេ អត់ដឹងខាងណាអ្នកកាត់”។

ការរៀបរាប់នៅលើគណនីផ្ទាល់ខ្លួនរបស់តារាកំប្លែងដ៏ល្បីឈ្មោះ ចង់ថាទៅឲ្យក្រុមហ៊ុនទូរស័ព្ទស្មាត ដែលបានធ្វើឲ្យអ្នកគាំទ្ររបស់លោក មានការភ្ញាក់ផ្អើល ដោយអ្នកខ្លះក៏បានជួយខឹងសម្បារជាមួយនិងលោកផងដែរ ដោយគាត់បានរៀបរាប់យ៉ាងដូច្នេះថា “ខឹងក្រុមហ៊ុនស្មាតណាស់ដាក់លុយ៤ថ្ងៃអស់ជិត២០ដុល្លា ដល់យើងដលសួរបែរជាថា គាត់អត់ដឹង គាត់បានតែឆែកអោយទេ អត់ដឹងខាងណាអ្នកកាត់ ចប់បាត់សួរក្រុមហ៊ុនស្មាតគាត់ថា អត់ដឹងខាងណាអ្នកកាត់ចប់ឈប់និយាយ”។

គាត់បាននិយាយទៀតថា “៣ថ្ងៃក្រុមហ៊ុនហូបលុយអស់ជិត១៥ដុល្លារ អត់ដឹងគាត់កាត់យកទៅណាក្រុមហ៊ុនអើយ បើកាត់ដោយសារអី ប្រាប់ខ្ញុំផងលេខខ្ញុំ ០៧០ ៤២ ៩៥ ៩៦ ដាក់ដាច់ៗអត់បានតេទៅណាតិច សាំមែន” ។

ប្រភព៖ ហ្វេសប៊ូក Neay Krouch