ភ្នំពេញ៖ កាលពីយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ជនជាតិអង់គ្លេសម្នាក់ ស្លាប់ដោយជំងឺបេះដូង និងទឹកដក់ខួរក្បាល កាលពីយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ នៅចំណុចផ្ទះលេខ១១២ ផ្លូវ៣៦៩ ភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។
ស្រ្តីជនរងគ្រោះឈ្មោះ CARROLL CHRISTINE(ការ៉ូស គ្រីស្ទីន) ភេទស្រី កើតថ្ងៃទី១៨ ខែមករា ឆ្នាំ១៩៤៣ ជនជាតិអង់គ្លេស មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះកើតហេតុខាងលើ ថ្ងៃចូលប្រទេសកម្ពុជានៅថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០១៩ តាមច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញ។


តាមការបំភ្លឺរបស់ឈ្មោះ ខារ៉ូល ភេទប្រុស អាយុ៧៩ឆ្នាំ ជនជាតិអង់គ្លេស ជាប្ដីស្រ្តីជនរងគ្រោះបានឲ្យដឹងថា ប្រពន្ធរបស់គាត់ធ្លាប់មានជំងឺបេះដូង និងទឹកដក់ខួរក្បាលរយ:ពេលយូរមកហើយ ។ លុះដល់ថ្ងៃទី១១ ខែតុលា- ឆ្នាំ២០១៩ នៅវេលាម៉ោង២០និង១៥នាទី ប្រពន្ធរបស់គាត់មានអាការៈក្អកឡើងស្លេះខ្លាំង គាត់ក៏នាំគ្នាធ្វើចលនាសង្កត់ទ្រូងឲ្យ។ ក្រោយមក គាត់ក៏បានទូរស័ព្ទហៅពេទ្យបង្អែកមានជ័យ ឲ្យមកពិនិត្យមើល ។ ពេលនោះគ្រូពេទ្យមកដល់ ពិនិត្យឃើញថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ។


តាមការសន្និដ្នានរបស់មន្រ្តីនគរបាលបច្ចេកទេសវិទ្យាសាស្ត្រ និងលោកឧញ៉ា នង សុវណ្ណារ័ត្ន គ្រូពេទ្យកោសល្យវិច័យរាជធានីភ្នំពេញ បញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារជំងឺបេះដូង និងទឹកដក់ខួរក្បាល។
សពត្រូវបានដឹកយកទៅតម្កល់នៅវត្តទឹកថ្លា រង់ចាំស្ថានទូត ចុះមកពិនិត្យ និងទទួលយកទៅធ្វើបុណ្យ៕