ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលចោមចៅទី២ ចុះល្បាតក្នុងមូលដ្ឋាន ឃាត់ខ្លួនជនសង្ស័យម្នាក់នៅតាមផ្លូវ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កាលពីព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។


ជនសង្ស័យឈ្មោះ ស៊ន ចេម អាយុ១៦ឆ្នាំ ។ វត្ថុតាងដកហូតបាន៖ ម្សៅថ្លាក្រាមស ចំនួន៣កញ្ចប់ សង្ស័យថាជាថ្នាំញៀន។


ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕