ភ្នំពេញ ៖ កំលាំងសមត្ថកិច្ចចេញល្បាតនៅក្នុងមូលដ្ឋានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរគ្រឿង នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ ត្រង់ចំណុចផ្លូវរថភ្លើង ក្នុងភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។


ជនសង្ស័យ ឈ្មោះ អ៊ុន ពៅ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ ដកហូតក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន០២កញ្ចប់ធំ (ពីរកញ្ចប់ធំ)។


ជនសង្ស័យ ត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី និងកំពុងបន្តការស្រាវជ្រាវរកបក្ខពួក៕