ខេត្តបន្ទាយមានជ័យ៖ ជនជាតិចិនម្នាក់មិនដឹងមូលហេតុអ្វី ស្រាប់តែលោតពីលើបន្ទប់ស្នាក់នៅ បណ្ដាលឲ្យរងរបួសធ្ងន់ និងបានស្លាប់នៅតាមផ្លូវពេលបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្តសៀមរាប។


ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១០ និង៣៥នាទី ព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ នៅបន្ទប់ជួលលេខ១៤០ ភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ជនរងគ្រោះឈ្មោះ SUN ZEXING ភេទប្រុស អាយុ២៦ ឆ្នាំ ជនជាតិចិន ស្នាក់នៅបន្ទប់កើតហេតុខាងលើ។

ក្រោយពេលកើតហេតុ ថៅកែរបស់ជនរងគ្រោះបានឲ្យប្រធានសន្តិសុខ ព្រមទាំងអ្នកបកប្រែ បញ្ជូនជនរងគ្រោះទៅ
សង្គ្រោះ នៅមន្ទីរពេទ្យបង្អែកមង្គលបុរី ខេត្តបន្ទាយមានជ័យ តែដោយស្ថានភាពជំងឺធ្ងន់ធ្ងរ ក៏បញ្ជូនទៅមន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរ ខេត្តសៀមរាប បន្តទៀត តែពេលកំពុងធ្វើដំណើរតាមផ្លូវ ជិតដល់មន្ទីរពេទ្យរ៉ូយ៉ាល់អង្គរ ខេត្តសៀមរាប ទៅហើយ ជនរងគ្រោះបានស្លាប់លើរថយន្តតែម្តង។


ពេលសមត្ថកិច្ចជំនាញមកធ្វើកោសល្យវិច័យ ឃើញថាជនរងគ្រោះស្លាប់ដោយសារបាក់ឆ្អឹងគ្រាំគ្រាក្នុងខ្លួន ហើយបានបញ្ជូនសពទៅតម្កល់ទុកបណ្តោះអាសន្ននៅវត្តទឹកថ្លា រាជធានីភ្នំពេញ ដើម្បីរង់ចាំការសម្រេចពីក្រុមគ្រួសារ និងស្ថានទូត ៕