ក្រៅពី​ចិញ្ចឹមសត្វផ្សេងៗជា​លក្ខណៈ​គ្រួសារ ការចិញ្ចឹម​ត្រី​ក៏​ជា​មុខរបរ​សំខាន់​មួយ​ដែរ សម្រាប់​ផ្គត់ផ្គង់​គ្រួសារ និង​ការលក់ដូរ​ជាដើម។ ការយល់ដឹង​ពី​បច្ចេកទេស​នៃ​ការចិញ្ចឹម​ត្រី​នេះ វា​ក៏​មិនមែនជា​រឿង​ស្រួល​ដែរ ប៉ុន្ដែ​ពេលនេះ វា​មិនមែនជា​បញ្ហា​ទេ ក្រុមការងារពួកយើង នឹង​ជួយ​អ្នក​ពី​ការរៀប​ស្រះ ការជ្រើសរើស​ពូជ និង​បច្ចេកទេស​ជាច្រើន​ទៀត។

ដូច្នេះ ការរៀប​ស្រះ​មាន​ពីរ​របៀប​គឺ៖ ជាការ​ជីក​ស្រះ​តូច​កំរាល​តង់​ប្លា​ស្ទីក និង​របៀប​ច្រក​បាវ​លើក​ជា​ស្រះ​កំរាល​តង់​ប្លា​ស្ទីក​ដែល​ស្រះ​ទាំងនោះ​មាន បណ្តោយ 2ម៉ែត្រ និង ទទឹង 4ម៉ែត្រ។

១/. របៀប​ជីក​ស្រះ​ជា​លក្ខណៈ​គ្រួសារ

ជីក​ស្រះ​ដែលមាន​បណ្តោយ 4ម៉ែត្រ ទទឹង 2ម៉ែត្រ និង​ជំរៅ 1.5 ទៅ 2ម៉ែត្រ ។ ការជីក​នេះ ត្រូវតម្រូវ​ទៅតាម​មុខកាត់រ​បស់តង់​ប្លា​ស្ទីក​ដែលមាន​លក់​នៅ​ផ្សារ​ក្បែរ​ផ្ទះ​អ្នក មានន័យថា ទិញ​តង់​ប្លា​ស្ទីក​សិន ទើប​ជីក​ស្រះ​តម្រូវ​ជា​ក្រោយ។ ក្រោយពេល​ជីក​ស្រះ​ហើយ ត្រូវ​អនុវត្តន៍​ដូចខាងក្រោម៖ វាយ​ពង្រាប​បាត​ស្រះ​ឱ្យ​ស្មើ បើ​មាន​គ្រួស ឬ​អំបែង​ត្រូវ​រើសយក​ចេញ ជៀសវាង​ការធ្វើឱ្យ​ធ្លុះធ្លាយ​នៅពេលដែល​យើង​ក្រាល​តង់​ប្លា​ស្ទីក​ឱ្យបាន​ជុំវិញ​បរិវេណ​ផ្ទៃ​ស្រះ រួច​យក​ដី​ផុស ឬ​ដី​ដែល​ជីក​មក​ទ្រាប់​បាត​ស្រះ​ឱ្យបាន​កម្រាស់ 1តឹក។ ក្រោយពេល​ទ្រាប់​បាត​ស្រះ​ហើយ យើង​ត្រូវ​អនុវត្តន៍​ទៅតាម​ការចិញ្ចឹម​ត្រី​ខ្នាត​ធំ​ខាងលើ។

២/. របៀប​ច្រក​ដី ឬ​ខ្សាច់​ក្នុង​បាវ

យើង​យក​បាវ​មក​ច្រក​ដី ឬ​ខ្សាច់ ហើយ​រៀប​ជា​រាង​ចតុកោណកែង និង​ការរៀប​យក​ជា​បាវ​មិនអាច​យក​បាវ​មួយ​ទេ​ខ្លាចក្រែង​ទប់​នឹង​ទំងន់​ទឹក​មិន​ជាប់។ ធ្វើយ៉ាងណា​ឱ្យមាន​កម្ពស់​ទៅតាម​ការកំណត់​ខាងលើ។ ការ​ទ្រាប់​បាត​ស្រះ​យក​ដី​ផុស 1តឹក​ដូចគ្នា​មក​ទ្រាប់​បាត​ស្រះ។ ចំណែក​ការអនុវត្តន៍ផ្សេងៗទៀត​ដូចជា​ការណែនាំ​ខាងលើ។

បន្ទាប់ពី​រៀបចំ​ស្រះ​រួចរាល់​ហើយ​នោះ យើង​ត្រូវ​ជ្រើសរើស​ប្រភេទ​ត្រី​ដែល​យើង​គិតថា វា​ចាប់​ទទួលផល ធន់​នឹង​ធម្មជាតិ ងាយស្រួល​ចិញ្ចឹម និង​ស្របតាម​តម្រូវការ​ទីផ្សារ។ ក្រោយមក​យើង​ថែរក្សា​វា​ធម្មតា ដោយមាន​ចំណី និង​ការផ្លាស់ប្ដូរ​ទឹក នៅពេល​វា​មាន​ក្លឹ​ន​រំខាន​នោះ។ ក្រៅពីនេះ យើង​គួរតែ​ប្រើប្រាស់ ថ្នាំ​សេរី​រាង ឬ​ថ្នាំ​ធម្មជាតិ EX-M ។

ដោយសារ EX-M ជួយ​បំបាត់​ក្លិនស្អុយ​ក្នុង​ទឹក ព្យាបាល​ជំ​ងឹ​ត្រី បង្កើន​អុកស៊ីសែន បង្កើត​ប្លង់តុង ត្រី​មាន​ទំងន់​ធ្ងន់ ជួយ​កាត់​បន្ថយថ្លៃ​ប្រេង​បូមទឹក​របស់លោក​អ្នក ជួយ​កាត់បន្ថយ​ការងារ និង​ចំណេញ​ពេលវេលា ៕