ភ្នំពេញ: ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩នេះ បានចេញសេចក្ដី ប្រកាសព័ត៌មាន អំពីសម្ដេច តេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងដឹកនាំគណៈ ប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសចំនួនបីនៅតំបន់អឺរ៉ុបគឺ៖ សាធារណរដ្ឋឆែក ហុងគ្រី និងសាធារណរដ្ឋប៊ុលហ្គារី ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០១៩៕