រាជធានី​ភ្នំពេញ ៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា បាន​ប្រកួត​ចាញ់​ក្រុម​ម្ចាស់ផ្ទះ ជម្រើសជាតិ​អ៊ី​រ៉​ង់ ក្នុង​លទ្ធផល កម្ពុជា​០​ទល់​អ៊ី​រ៉​ង់​១៤ នៅ​ក្នុង​ការ​ប្រកួត​កាលពី​យប់មិញ នៅ​កីឡដ្ឋាន Azadi Stadium នៃ​ទីក្រុង Tehran ប្រទេស អ៊ី​រ៉​ង់ សម្រាប់​ការ​ប្រកួត​ក្នុង​ពូ​ល C វគ្គ​ជម្រុះ​ជុំ​ទី​២ FIFA World Cup ។

នៅ​ក្នុង​ការ​ប្រកួត​៤៥​នាទី​ដំបូង​(​តង់​ទី​១) ម្ចាស់ផ្ទះ អ៊ី​រ៉​ង់ ធ្វើ​សម្រេច​បាន​៧​គ្រាប់​លើ​ក្រុម​ភ្ញៀវ​កម្ពុជា ហើយ​នៅ​(​តង់​ទី​២) អ៊ី​រ៉​ង់​រកបាន​៧​គ្រាប់​បន្ថែម​ទៀត សរុប ១៤​ទល់ ០ ។

ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​នឹង​ត្រូវ​បន្ត​នៅ​ប្រកួត​ទី​៤ របស់​ខ្លួន នា​ថ្ងៃ​ទី​១៥ ខែតុលា ២០១៩​នេះ ដោយ​នឹង​បើក​កីឡដ្ឋាន​របស់​ខ្លួន ស្វាគមន៍​ក្រុម​ជម្រើសជាតិ អ៊ី​រ៉ា​ក់ ៕