ភ្នំពេញ ៖ ប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យ០២នាក់មានដែកកែច្នៃសម្រាប់ឆ្កឹះមេសោរតាមខ្លួន ពាក់ព័ន្ធករណីលួចមិនបានសម្រេច នៅចំណុចតាមផ្លូវ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ នៅវេលាម៉ោង០៣ និង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ នេះ។
ជនសង្ស័យទាំង០២នាក់រួមមាន ៖
១-ឈ្មោះ ថា ផល្លា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវលំ ភូមិព្រៃទា សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែមជ័យ (មានសារធាតុញៀន)
២- ឈ្មោះ ឆាយ សុភី ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវលំ ភូមិព្រៃទា សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែមជ័យ (មានសារធាតុញៀន)។
សម្ភារ:ដកហូត ដែកកែច្នៃកាច់សោរកម៉ូតូមួយសម្រាប់ឆ្កឹះមេសោរ កាំបិតចុងស្រួច០១ ម៉ូតូស៊ីរ៉ូស ពណ៌ក្រហម គ្មានស្លាកលេខ ០១គ្រឿង ។
ជនសង្ស័យទាំង០២នាក់ ត្រូវឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមនីតិវិធី ៕