ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចប៉ុស្ដិ៍ទួលសង្កែទី១ ឃាត់ខ្លួនជនសង្ស័យ៣នាក់ និងដកហូតបានក្រាមសថ្លាសង្ស័យជាសរធាតុញៀនចំនួន១៣កញ្ចប់កាលពីថ្ងៃទី១០ខែតុលាឆ្នាំ២០១៩ស្ថិតនៅភូមិផ្សារតូច សង្កាត់ទូលសង្កែ១ ខណ្ឌឬស្សីកែវ ។


ជនសង្ស័យទាំង៣នាក់នោះ៖ ទី១ឈ្មោះយិន រស្មី អាយុ២១ឆ្នាំ ភេទប្រុស។ ទី២ឈ្មោះរ៉ុន វ៉ុន ភេទប្រុស អាយុ២៥ឆ្នាំ។ និងទី៣ឈ្មោះស៊ិន ភ័ក្ត្រ ភេទប្រុស អាយុ២២ឆ្នាំ។ ដកហូតបានក្រាមសថ្លាសង្ស័យជាសរធាតុញៀនចំនួន១៣កញ្ចប់ និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។
ជនសង្ស័យខាងលើរួមវត្ថុតាង ត្រូវសមត្ថកិច្ចប៉ុស្ដិ៍ទូលសង្កែ១ កសាងសំណុំរឿងបញ្ជូនខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌឬស្សី ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕