ជំងឺរបេងឆ្អឹង ជាប្រភេទជំងឺមួយបណ្ដាលមកពីមេរោគរបេងមានឈ្មោះថាបេកា(បាស៊ីដឹកុក) ដែលកើតនៅលើឆ្អឹងខ្នងឬឆ្អឹង សន្លាក់ណាមួយនៃរាងកាយមនុស្ស។ ជំងឺរបេងឆ្អឹងមិនអាចឆ្លងទៅអ្នកផ្សេងនោះទេ។ វាអាចឆ្លងក្នុងករណីដែលអ្នកជំងឺរបេងឆ្អឹងកើត ជំងឺរបេងសួតរួមផ្សំជាមួយដែរ។ ឯការឆ្លងក៏ឆ្លងតែមេរោគដែលបណ្ដាលឱ្យកើតជំងឺរបេងសួតតែប៉ុណ្ណោះចំពោះរបេងឆ្អឹងជាការវិវត្ដ របស់មេរោគរបេងសួតដែលចូលវាយលុកឆ្អឹងនៅពេលប្រព័ន្ធភាពស៊ាំនៃឆ្អឹងចុះខ្សោយតែប៉ុណ្ណោះ។ ប្រសិនបើប្រព័ន្ធភាពស៊ាំរបស់ឆ្អឹងរឹងមាំ ជំងឺរបេងមិនអាចវិវត្ដទៅជាជំងឺរបេងឆ្អឹងបាននោះទេ។

រោគសញ្ញានៃជំងឺរបេងឆ្អឹងពុំមានអាការបណ្ដាលឱ្យអ្នកជំងឺក្អកដូចជំងឺរបេងសួតនោះទេដោយគ្រាន់តែអ្នកជំងឺឈឺនៅត្រង់សន្លាក់ឆ្អឹងណាមួយ ឬនៅឆ្អឹងខ្នងដែលមេរោគបេកាទៅទំនៅតែប៉ុណ្ណោះ។ រីឯរោគសញ្ញាទូទៅមានដូចជាអ្នកជំងឺក្ដៅខ្លួនស្រៀវ ស្រាញនៅពេលល្ងាច ឬយប់អស់កម្លាំង បែកញើស ស្រកទម្ងន់ ញ៉ាំបាយមិនបានជាដើម។

ខាងក្រោមជារូបមន្តធម្មជាតិសម្រាប់ព្យាបាលរោគរបេងខួរឆ្អឹង និងរលាកសន្លាក់ ឈឺសន្លាក់រ៉ាំរ៉ៃ ជាប្រភេទជំងឺធ្ងន់៖

រុក្ខជាតិឱសថ៖ ដើមប្រម៉ោយដំរី ដើមល្ង ដើមម្ទេសប្លោក

វិធីធ្វើ និងប្រើប្រាស់៖

-ដកដើមប្រមោយដំរីធំៗ៧ដើមទាំងឫស

-ដើមល្ង៧ដើម

-ម្ទេសប្លោក៧ដើម

-យកមកចិញ្ច្រាំហាលឲ្យស្ងួត ហើយយកដាំទឹកហូប

-៣ឆ្នាំងដំបូងដាំទឹក៣យកទឹក១ ក្រោយមកដូរថ្នាំថ្មីដាំហូបធម្មតា ទាល់តែជា ដាក់ថ្នាំម្តង៣ចឹប (ចាប់ចុងម្រាមដៃ) រយៈពេលពី១ទៅ៥សប្តាហ៍ យ៉ាងយូរបំផុត

*ចំណាំត្រូវតម៖ ជាតិហ្គាស ទាកាប៉ា គ្រឿងសមុទ្រ អាហារផ្អាប់មានមេ (តាប៉ែ នុំប៉ាំង នំប៉ាវ ស្រា) ក្នុងអំឡុងពេលហូបថ្នាំ ហាមហូបថ្នាំសល់ចាក់ចោល ហាមលើកអ្វីរំលងឆ្នាំងឱសថ។

មុននិងបងប្អូនសាកល្បងអនុវត្តន៏វិធីនេះ សូមបងប្អូនទទួលការព្យាបាលពីគ្រូពេទ្យឲ្យអស់លទ្ធភាពជាមុនសិន ចៀសវាងមានការធ្វេសប្រហែសនៅថ្ងៃក្រោយ ៕