ភ្នំពេញ ៖ យោងតាមអគ្គស្នងការនគបាលជាតិបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី១០ ខែតុលា ឆ្នាំ ២០១៩ ម្សិលមិញនេះ បាន បង្ក ឲ្យ មាន មនុស្ស ស្លាប់ ៨ នាក់និងបានបង្កឲ្យមានអ្នករងរបួសធ្ងន់ – ស្រាល ២១ នាក់ ។

ទិន្នន័យ គ្រោះថ្នាក់ ចរាចរណ៍ ផ្លូវគោក ទូ ទាំង ប្រទេស បាន បញ្ជាក់ ថា គ្រោះថ្នាក់ ដែល បង្ក ឲ្យ មាន មនុស្ស ស្លាប់ និង របួស សរុប ចំនួន ២៩ នាក់ នៅ ថ្ងៃ ទី ១០ ខែតុលា ឆ្នាំ ២០១៩ គឺ កើតឡើង ដោយសារ ហេតុការណ៍ ប៉ះទង្គិច ចំនួន ១៨ លើក ។

ក្នុង រយ : ពេល ១០ ថ្ងៃ នៃដើមខែតុលានេះគ្រោះថ្នាក់ ចរាចរណ៍បានសម្លាប់មនុស្ស សរុប ៤៣នាក់ បង្ក របួសធ្ងន់ – ស្រាល ចំនួន ១៧៤ នាក់ ក្នុង ហេតុការណ៍ កើតឡើង ៨៨ លើក ៕