ភ្នំពេញ៖ អតីតតារាចម្រៀងប្រុសក្នុងផលិតកម្ម Rock លោក មករាវុឌ្ឍ បច្ចុប្បន្នមិនសូវមានវត្តមានក្នុងពិភពសិល្បៈ កាលពីយប់មិញនេះ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត្រ ដើម្បីសង្គ្រោះបន្ទាន់ទាំងយប់ ដោយសារតែជំងឺទឹកនោមផ្អែម លើសឈាម និងបេះដូង រើឡើងវិញ។


បើយោងតាមផេកហ្វេសប៊ុក សិល្បករកម្ពុជា បានឲ្យដឹងថា៖ «តារាចម្រៀងប្រចាំផលិតកម្ម Rock កំពុងសង្រ្គោះបន្ទាន់ នៅមន្ទីពេទ្យកាល់ម៉ែត្រ កាលពីពេលរំលងអធ្រាត្រនេះ តារាចម្រៀង មករាវុឌ្ឍ ម្ចាស់បទស្នេហាត្រីកោណ ឥឡូវបានសង្គ្រោះបន្ទាន់ នៅមន្ទីពេទ្យកាល់ម៉ែត ដោយជំងឺប្រចាំកាយយូរមកហើយ តែគ្មានលទ្ធភាពព្យាបាល ភ្លាមៗនៅនិងកន្លែងធ្វើការ ជំងឺទឹកនោមផ្អែមនិងលើសឈាម និងបេះដូង»។


ផេកហ្វេសប៊ុកដដែលបន្តថា៖ «តារាចម្រៀង អ្នកនាង យិន ស្រីពៅ បានជូនដំណឹងមកផេក សិល្បករកម្ពុជាថា ព្រោះជីវិតគាត់ល្បីតែឈ្មោះទេ ហើយសព្វថ្ងៃក្រណាស់ ធ្វើការជាមួយខ្ញុំពេលខ្លះ ភ្ញៀវឲ្យផឹកគាត់ថា ឈឺបែរជាថាគាត់ឫកម៉េះ មកជួបម្ដងថាឈឺ ដល់ភ្ញៀវខឹងគេ មិនចូលចិត្តចឹង ធីបក៏អត់ច្រៀង បានតិចតួចទៀត ចិញ្ចឹមប្រពន្ធនិងកូនក៏លំបាក គឺពឹងទៅលើគាត់ម្នាក់គត់ក្នុងគ្រួសារ នេះជីវិតពិតគាត់ដែលខ្ញុំរួមអាជីពជាមួយគ្នា ហើយក៏មិនខុសពីខ្ញុំដែរ យើងត្រូវចេះជួយគ្នានៅគ្រាលំបាក ខ្មែរជួយខ្មែរ បងប្អូនចង់ជួយគាត់ មានចិត្តធម៌និងសប្បរសធម៌ដល់រូបគាត់ សូមទាក់ទង និងខ្ញុំយិនស្រីពៅ លេខ ០៧០ ៩៩ ៦៤ ១៧»៕