ការហើមពោះ ឆ្អល់ពោះ គឺបណ្ដាលមកពីបរិភោគអាហារឆ្អែតខុសពីធម្មតា ឬក៏បញ្ហាប្រព័ន្ធរំលាយអាហារតែម្តង ជាពិសេស គឺបញ្ហារលាកក្រពះ បញ្ហាទល់លាមក មេរោគបាក់តេរី មិនយកចិត្តទុកដាក់ទៅលើចំនីអាហារ។

ដើម្បីបញ្ចៀសពីបញ្ហាទាំងអស់នេះ យើងសូមណែនាំពីរបៀបធ្វើស៊ុបបន្លែ ដែលមិនចាំបាច់ប្រើថ្នាំពេទ្យ ហើយស៊ុបនេះវាមានសម្ថភាពអាចកម្ចាត់នូវការឈឺចុកចាប់ទាំងអម្បាលម៉ាន។ ចង់ដឹងពីរបៀបធ្វើស៊ុបយ៉ាងណានោះសូមអាននៅ ខាងក្រោម៖

គ្រឿងផ្សំ៖

-មើមខ្ទឹមស ២-៣កំពឹស

-ខ្ទឹមបារាំង ១ចំហៀង

-ខ្ញី ២-៣បន្ទះ

-អង្កសំរូប ១ក្តាប់

-ស្លឹកម្ញែ ឬជីវ៉ាន់ស៊ុយ

-ស្លឹកខ្ទឹម

-គិនឆាយ ២-៣ដើម

-រមៀត

-អំបិល។

របៀបធ្វើ៖

-ហាន់បន្លែគ្រប់មុខខាងក្រោម មួយមុខបន្តិចៗ

-ដាក់មើមខ្ទឹមស២-៣កំពឹស ខ្ទឹមបារាំង១ចំហៀង ខ្ញី២-៣បន្ទះ អង្កសំរ៉ូប១ក្តាប់

-ដាក់ស្ងោរ ហើយដាក់អំបិលបន្តិច

-ពេលបន្លែឆ្អិនទន់ ដាក់ស្លឹកម្ញែ ឬជីវ៉ាន់ស៊ុយ ស្លឹកខ្ទឹម គិនឆាយ២-៣ដើមដែលហាន់រួច ចូល

-យករមៀតប៉ុនចុងកូនដៃទៅអាំង ហើយកិនអោយម៉ដ្ឋដាក់ចូលស៊ុប

-ហូបជំនួសពេលបាយ ហូបជាមួយត្រីអាំង ឬសាច់ជ្រូកផាត់ ហូបជារាងរាល់ថ្ងៃរហូតជា ៕