ខេត្តព្រះសីហនុ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ចុះបង្ក្រាបករណីគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ នៅចំណុចគល់ស្ពានកំពង់ស្មាច់ស្ថិតក្នុងភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ។

ជនសង្ស័យ ឈ្មោះ អ៊ុន ប៉ូច ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកម្មករ មានទីលំនៅ ភូមិសំរុងលើ ឃុំសំរុង ស្រុកព្រៃនប់ ដកហូត វត្ថុតាងរួមមាន ម្សៅសារធាតុញៀនចំនួន៧កញ្ចប់(ធំ១កញ្ចប់ និង តូច៦កញ្ចប់) និងទូរស័ព្ទដៃចំនួន ១គ្រឿង ។
ជនសង្ស័យ ត្រេូវសមត្តកិច្ចកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងដើម្បីចាត់ការតាមច្បាប់ ៕