បងប្អូនប្រាកដជាដឹងហើយថាជំងឺមហារីក គឺជាដែលកាចសាហាវដែលអ្នកជំងឺមួយចំនួនមិនអាចរួចខ្លួនពីសេចក្តីស្លាប់របស់វាបានឡើយ ហើយមានកត្តាជាច្រើនដែលឲ្យកើតមានជំងឺនេះ ដូចច្នេះហើយយើងត្រូវមានមធ្យោបាយយ៉ាងណាប្រយុទ្ធប្រឆាំងដើម្បីរារាំងកុំឲ្យមានជំងឺនេះកើតមានបាន។

ដូច្នេះហើយក្នុងថ្ងៃនេះដែរយើង នឹងណែនាំពីបន្លែ៣ប្រភេទដែលមានសម្ថភាពអាចទប់ស្កាត់ជំងឺមហារីកបានយ៉ាងមានប្រសិទ្ធិភាពជាទីបំផុត។

១/. សណ្តែក (Bean)

សណ្តែកមានផ្ទុកសារធាតុគីមីរុក្ខជាតិ និងជាតិសរសៃដែលមានប្រយោជន៍ អាចបងា្ករការបន្តពូជនៃកោសិកាមហារីក ពន្យឺតនៃការលូតលាស់របស់កោសិកាមហារីក និងកាត់បន្ថយទំហំដុំមហារីកបាន ដែលនេះក៏ដោយសារតែមានមានទឹកអាស៊ីត Phytic អាស៊ីតហ្វូលីក protease inhibitors និងសារជាតិ saponins ផងដែរ។

២/. ការ៉ុត

សារធាតុប្រឆាំងអុកស៊ីតកម្ម Beta-carotene ដែលមាននៅក្នុងការ៉ុតវាអាច ជួយការពារភ្នាសកោសិកានៅក្នុងរាងកាយកុំអោយរងផលប៉ះពាល់ពី ពីជាតិពុល ហើយនិងការកើតជំងឺមហារីកផងដែរ។

៣/. ខ្ញី

ខ្ញីមានអត្ថប្រយោជន៍អាចជួយការពារកប្រឆាំងនឹងការរលាក ពន្យឺតការលូតលាស់របស់កោសិកាមហារីកផងដែរ។ លើសពីនេះទៅទៀត វាក៏អាចជួយព្យាបាលជំងឺឈឺក្បាលរ៉ាំរ៉ៃ ប្រកាំង ចង្អោរ និងវិលមុខបានផងដែរ ៕